Connect with us

ព័ត៌មានអន្ដរជាតិ

សមត្ថកិច្ចថៃចាប់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់១០នាក់យកទៅអនុវត្តច្បាប់

បានផុស

នៅ

នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ សមត្ថកិច្ចថៃបានបង្ក្រាប និងឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១០នាក់ និងអ្នកបើកបររថយន្ដជាជនជាតិថៃម្នាក់ ខណៈដែលពួកគេធ្វើដំណើរឆ្លងដែនដោយខុសច្បាប់តាមរថយន្ដភីកអាប់មួយគ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយរបស់សារព័ត៍មានថៃនៅរសៀលថ្ងៃទី១៥តុលានេះបានអោយដឹងថា ក្រុមការងារ ប៊ូរ៉ាផា ក្រុមការងារ អរិយក្សត្រ និងកងអនុសេនាធំទី១២ ដឹកនាំដោយកងអនុសេនាធំ ១២០៦ បានស្ទាក់ចាប់ការនាំមនុស្សឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ តាមរថយន្ត​ភីកអាប់​​មួយ​គ្រឿងដោយសមត្ថកិច្ច​បាន​ដាក់​សញ្ញា​ឱ្យ​ឈប់ និង​ត្រួតពិនិត្យ​តែរថយន្ត ព្យាយាម​បើក​គេច​​បង្ក​ធ្លាក់​ពីលើ​ផ្លូវលំ នៅចំណុចភូមិ​សា​ឡុ​ង​គង ដែលឈមនឹងខេត្តបន្ទាយមានជ័យ​។​

តាមការផ្សាយដដែល ពេល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​រួច​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​ តែត្រូវបានចាប់មកវិញ និងបានឃាត់ខ្លួន​ពលករ​ខ្មែរ​ចំនួន​១០​នាក់ (ប្រុស​៧នាក់ ស្រី​៣​នាក់)។ ការ​ត្រួតពិនិត្យ​រថយន្ត​បាន​បង្ហាញ​ពី​អ្នកបើកបរ​ជា​ជនជាតិ​ថៃ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានផង​ដែរ។

តាមការសារភាពពីអ្នកបើកបររថយន្ដ បាន​សារភាព​ថា​ ខ្លួនត្រូវបានជួលដោយជនជាតិខ្មែរឱ្យទៅយកក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ខ្មែរនៅព្រំដែន ហើយដឹកជញ្ជូនពួកគេទៅខាងក្នុងប្រទេសថៃ។ ពលរដ្ឋខ្មែរទាំង១០នាក់ បានសារភាពថា ពីមុនមកធ្វើការនៅប្រទេសថៃ ប៉ុន្តែត្រូវត្រលប់ទៅផ្ទះវិញ ក្រោយមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជានិងថៃ។ សមត្ថកិច្ចបានឃាត់ខ្លួន ជនពលករខ្មែរទាំង១០ រួមទាំងអ្នកបើកបរ យកទៅសួរនាំបន្តនៅកងយោធពលខេមរភូមិន្ទ ១២០៦ និងប្រគល់ឱ្យសមត្ថកិច្ចស៊ើបអង្កេតនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម