ព័ត៌មានអន្ដរជាតិ
អ្នកចាក់វ៉ាក់សាំងគ្រប់ដូសហើយ មានឱកាសឆ្លងកូវីដ “ស្តួចស្តើងបំផុត” ពេលជួបជុំនៅក្នុងទីតាំងបិទជិត
ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ហានិភ័យដែលថា អ្នកចាក់វ៉ាក់សាំងគ្រប់២ដូសហើយត្រូវឆ្លងជំងឺកូវីដ-១៩ នៅពេលជួបជុំជាមួយមនុស្សក្នុងទីតាំងបិទជិតគឺមាន “ស្តួចស្តើងបំផុត”។

សាស្រ្តាចារ្យ Tim Spector នៃសកលវិទ្យាល័យ King’s College London ក្នុងប្រទេសអង់គ្លេស បានប្រាប់ The Telegraph ថា បន្ទាប់ពីការសិក្សារបស់យើង ឱកាសនៃការឆ្លងជំងឺនេះ ខណៈពេលនៅក្នុងទីតាំងបិទជិត ជាមួយអ្នកចាក់វ៉ាក់សាំងផ្សេងទៀតគឺមានត្រឹម ១ប៉ុណ្ណោះក្នុងចំណោម៤០០,០០០។

គិតត្រឹមរសៀលថ្ងៃសៅរ៍ ប្រជាជនអង់គ្លេសចំនួន ៣២.០១០.២៤៤នាក់ បានទទួលការចាក់វ៉ាក់សាំងដូសទី១ ចំណែក ៦.៩៩១.៣១០នាក់ បានចាក់វ៉ាក់សាំងដូសទី២។
លោកសាស្ត្រាចារ្យ Tim Spector បានពន្យល់ថា ហានិភ័យនៃការឆ្លងរោគ រវាងអ្នកចាក់វ៉ាក់សាំងពីរដូស គឺតិចជាងហានិភ័យនៃការកកើតកំណកឈាមពីវ៉ាក់សាំង AstraZeneca។

ដោយគិតត្រឹមពេលនេះ មានជនជាតិអង់គ្លេសជាង២០លាននាក់ បានទទួលវ៉ាក់សាំង Oxford-AstraZeneca ហើយនោះ មានករណីឈាមកកកម្រត្រឹម៧៩ករណី និងមានអ្នកស្លាប់ចំនួន១៩នាក់ដែលជាប់ទាក់ទងនឹងវ៉ាក់សាំង។
តួលេខនេះស្មើនឹង ១ក្នុងចំណោម២៥០,០០០នាក់ដែលកកឈាមក្រោយចាក់វ៉ាក់សាំង និង១ក្នុងចំណោមមួយលានដែលបានស្លាប់ក្រោយចាក់វ៉ាក់សាំង។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីលោក Boris Jonhson នាពេលថ្មីៗនេះ បានប្រាប់ថា មនុស្សពីរនាក់ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ ក៏មិនគួរជួបគ្នាទេ ពីព្រោះវាមិនមានសុវត្ថិភាព១០០ភាគរយឡើយ។
ទីប្រឹក្សាវិទ្យាសាស្រ្តកំពូលៗរបស់រដ្ឋាភិបាលបានព្រមានថា វិធានការគម្លាតសង្គមនឹងនៅតែចាំបាច់ សម្រាប់រយៈពេលមួយឆ្នាំទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កម្ពុជាបង្ហាញអត្តសញ្ញាណ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ទីមួយលាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


