ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ពន្យាពេលបទឈប់បាញ់រហូតដល់បញ្ចប់កិច្ចចរចាសន្តិភាពនៅកាតា
ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានព្រមព្រៀងពន្យាពេលបទឈប់បាញ់គ្នារហូតដល់កិច្ចចរចាសន្តិភាពបញ្ចប់នៅទីក្រុងដូហា ប្រទេសកាតា ដើម្បីរំងាប់ភាពតានតឹងដែលកើនឡើងបន្ទាប់ពីការប្រយុទ្ធគ្នានៅតាមព្រំដែនអស់រយៈពេលជាច្រើនថ្ងៃមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែតុលា។

ដើម្បីចូលរួមកិច្ចចរចារក្រុមប៉ាគីស្ថានបានទៅដល់ទីក្រុងដូហារួចហើយ ខណៈក្រុមអាហ្វហ្គានីស្ថាននឹងទៅដល់នៅថ្ងៃសៅរ៍នេះ។ កិច្ចពិភាក្សាដែលជួយដោយកាតា និងអារ៉ាប៊ីសាអូឌីតនេះ មានគោលបំណងស្វែងរកផែនការសន្តិភាពរយៈពេលវែងមួយបន្ទាប់ពីការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ការពន្យាពេលបទឈប់បាញ់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតព្រំដែនអាហ្វហ្គានីស្ថានបានសម្លាប់ទាហានប៉ាគីស្ថាន ៧ នាក់ និងរបួស ១៣ នាក់ផ្សេងទៀត។

អ្នកនាំពាក្យក្រុមតាលីបង់អាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយថា កងកម្លាំងអាហ្វហ្គានីស្ថាននឹងបន្តបទឈប់បាញ់ ដរាបណាប៉ាគីស្ថានមិនបើកការវាយប្រហារថ្មី។ បទឈប់បាញ់ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីថ្ងៃពុធបានបញ្ឈប់ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងរាប់រយនាក់រងរបួសទាំងសងខាង។
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រទេសប៉ាគីស្ថានបានចោទប្រកាន់ក្រុមតាលីបង់ថាបានអនុញ្ញាតឱ្យពួកសកម្មប្រយុទ្ធមកពី Tehreek-e-Taliban Pakistan (TTP) ប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីវាយប្រហារប៉ាគីស្ថាន។ ពួកតាលីបង់បានបដិសេធរឿងនេះ ដោយនិយាយថា ប៉ាគីស្ថានកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត និងគាំទ្រក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម ដើម្បីបង្កើតអស្ថិរភាពនៅអាហ្វហ្គានីស្ថាន។
ស្ថានការណ៍នៅតែតានតឹង ប៉ុន្តែប្រទេសមួយចំនួនដូចជាកាតា អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកកំពុងលើកទឹកចិត្តឱ្យភាគីទាំងពីរប្រើប្រាស់កិច្ចចរចានៅទីក្រុងដូហា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


