Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យ​នៅ​អាកាសយានដ្ឋាន​​នៅ​​បង់ក្លាដែស​អាចខាតបង់ ១ ពាន់​លាន​ដុល្លារ

បានផុស

នៅ

យោងតាមអ្នកជំនាញថា អគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះកាលពីថ្ងៃសៅរ៍នៅឯផ្នែកដឹកជញ្ជូននៃអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahjalal ក្នុងទីក្រុង Dhaka ប្រទេសបង់ក្លាដែសអាចបណ្តាលឱ្យមានការខូចខាតជាង ១ ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២០ខែតុលា។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងនេះត្រូវចំណាយពេលរហូតដល់ ២៧ ម៉ោងឯណោះដើម្បីពន្លត់។ ការឆាបឆេះនេះ បានចាប់ផ្តើមចេញពីក្នុងកន្លែងផ្ទុកទំនិញ និងភស្តុភារ ដោយបានបំផ្លាញសម្លៀកបំពាក់ វត្ថុធាតុដើម ឱសថ សារធាតុគីមី និងទំនិញផ្សេងៗទៀត ដែលបង្ខំឱ្យផ្អាកប្រតិបត្តិការអាកាសយានដ្ឋានជាបណ្តោះអាសន្ន។ មនុស្ស​ប្រមាណ​៣៥​នាក់​បាន​រង​របួស ខណៈ​កំពុង​ពន្លត់​ភ្លើង​។

ប្រទេសបង់ក្លាដែស ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន ពឹងផ្អែកយ៉ាងខ្លាំងលើឧស្សាហកម្មកាត់ដេររបស់ខ្លួន រកចំណូលបានប្រហែល ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយស្មើនឹងជាង ១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ លោក Inamul Haq Khan ប្រធានសមាគមរោងចក្រកាត់ដេរបង់ក្លាដែស និងអ្នកនាំចេញបានព្រមានថា ការបាត់បង់សំណាកក្រណាត់ និងទំនិញសំខាន់ៗសម្រាប់ការនាំចេញអាចគំរាមកំហែងដល់ឱកាសអាជីវកម្មនាពេលអនាគត។

(រូបភាព៖ PTI)

គួរបញ្ជាក់ថាឧបទ្ទវហេតុនេះគឺជាអគ្គិភ័យធំទីបីហើយនៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ដែលជំរុញឱ្យមានការព្រួយបារម្ភជាសាធារណៈចំពោះស្តង់ដារសុវត្ថិភាពមិនល្អ និងប្រព័ន្ធការពារអគ្គិភ័យដែលមិនគ្រប់គ្រាន់នៅក្នុងតំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម