ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ប៊ុយដាប៉ែស មិនសមជាកន្លែងសម្រាប់ការចរចាសន្តិភាពត្រាំ-ពូទីនទេ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌូមៀរ ហ្សេលេនស្គី បាននិយាយថា ទីក្រុងប៊ុយដាប៉ែសនៃប្រទេសហុងគ្រី មិនមែនជាទីតាំងត្រឹមត្រូវសម្រាប់កិច្ចប្រជុំដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នោះឡើយ។

ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២០ខែតុលាឆ្នាំ២០២៥ មេដឹកនាំអ៊ុយក្រែនបានរៀបរាប់ថា «ខ្ញុំមិនគិតថាទីក្រុងប៊ុយដាប៉ែសគឺជាកន្លែងដ៏ល្អបំផុតសម្រាប់កិច្ចប្រជុំនេះទេ»។ យ៉ាងណាមិញ លោកហ្សេលេនស្គី ក៏បានទទួលស្គាល់ដែរថា «ជាការពិតណាស់ ប្រសិនបើវាអាចនាំមកនូវសន្តិភាព វាមិនមានបញ្ហាថាតើកិច្ចប្រជុំនេះធ្វើឡើងនៅប្រទេសណានោះទេ»។
លោកបាននិយាយថា លោកបានពិភាក្សាបញ្ហានេះជាមួយបេសកជនពិសេសរបស់លោកត្រាំ គឺលោក Steve Witkoff ដោយស្នើជម្រើសផ្សេងទៀតដូចជា ស្វីស អូទ្រីស បុរីវ៉ាទីកង់ អារ៉ាប៊ីសាអូឌីត កាតា និងតួកគី។
លោកហ្សេលេនស្គី បានរិះគន់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orbán ដោយលើកឡើងថា គាត់តាម«រារាំងអ៊ុយក្រែននៅគ្រប់ទីកន្លែង» និងឈរខាងរុស្ស៊ីនៅក្នុងសង្គ្រាមរយៈពេលជិត៤ឆ្នាំមកនេះ ដែលធ្វើឲ្យគាត់មិនសក្ដិសមនៅក្នុងតួនាទីសម្រុះសម្រួលឡើយ។
លោកត្រាំ និងលោកពូទីន បានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ដើម្បីរៀបចំកិច្ចចរចាសន្តិភាពនៅទីក្រុងប៊ុយដាប៉ែស ដែលនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីនទៅកាន់រដ្ឋសមាជិក EU ចាប់តាំងពីការលុកលុយពេញលេញលើអ៊ុយក្រែនបានចាប់ផ្តើមនៅឆ្នាំ២០២២។ លោកហ្សេលេនស្គី បាននិយាយថា លោកត្រៀមខ្លួនដើម្បីចូលរួមកិច្ចប្រជុំប្រសិនជាមានការអញ្ជើញណាមួយ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


