Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំបុតត្បូងដ៏ខ្លាំង សម្លាប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ នៅជិតទីក្រុងប៉ារីស

បានផុស

នៅ

ខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងមួយបានបោកបក់មកលើតំបន់ភាគខាងជើងនៃទីក្រុងប៉ារីស ប្រទេសបារាំង សម្លាប់មនុស្សម្នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២១ខែតុលា។

(រូបភាព៖ ADA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ​នេះ​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជាព្យុះកំបុតត្បូងដ៏កម្រ​ដែលមានកម្លាំង​ខ្លាំងបែបនេះ​បង្ក​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរក្នុងពេលមួយប៉ព្រិចភ្នែក​នៅ​ទីក្រុង Ermont ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ​ពី​ទីក្រុងប៉ារីស។

កម្លាំងខ្យល់ព្យុះបានធ្វើឲ្យរថយន្ត​ស្ទូច​សំណង់​៣​គ្រឿងដួល​រលំរលំលើ​​គ្លីនិកនិង​អគារ​ស្នាក់​ ក្នុងរយៈពេលតែប៉ុន្មាននាទី។ ដំបូលផ្ទះនិងអគារ​ត្រូវ​ប៉ើងឡើង ខណៈ​កម្ទេចកម្ទី​រាយប៉ាយ​ពេញ​ផ្លូវ។ នៅពេលនេះ​មន្ត្រី​ជំនាញ​បារាំងកំពុងវាយតម្លៃ​ពី​ទំហំ​នៃ​ការ​ខូចខាត​ទាំងស្រុង។

គួរបញ្ជាក់ថាខ្យល់ព្យុះកំបុតត្បូងជាព្រឹត្តិការណ៍អាកាសធាតុមិនធម្មតា និងធ្ងន់ធ្ងរសម្រាប់តំបន់មានមនុស្សរស់នៅកុះករបែបនេះ ដែលបង្កើនការព្រួយបារម្ភជាថ្មីអំពីការកើនឡើងនូវភាពញឹកញាប់នៃការប្រែប្រួលអាកាសធាតុនៅក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប៕

(រូបភាព៖ បណ្ដាញសង្គម)
(រូបភាព៖ បណ្ដាញសង្គម)
(រូបភាព៖Emergency France )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម