ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញសាច់ជ្រូកឆ្លងជំងឺប៉េស្តជ្រូក ជិត៣៨តោន ត្រៀមចែកចាយទីផ្សារ
តាមរបាយការណ៍ពី vnexpress អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃទី ២២ ខែតុលា បានឃាត់ខ្លួនម្ចាស់រោងសត្តឃាតវ័យ ៦០ឆ្នាំប្លាយម្នាក់ និងកាត់ទោសពីបទរំលោភលើបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ បន្ទាប់ពីអ្នកស៊ើបអង្កេតរកឃើញកន្លែងផ្ទុកសាច់ត្រជាក់ចំនួន ៥ ដែលសាច់និងស្បែកជាច្រើនប្រែពណ៌ និងមានស្នាមក្រហមជិត៣៨តោន មានមេរោគប៉េស្តជ្រូកអាហ្វ្រិក (ASF) ។

យោងតាមអ្នកស៊ើបអង្កេត ខណៈពេលដែល ASF បានរីករាលដាលពាសពេញកសិដ្ឋានក្នុងស្រុកកាលពីដើមឆ្នាំនេះ កសិករជាច្រើនបានលក់ ឬផ្តល់ឲ្យជ្រូកដែលងាប់ ឬឆ្លងមេរោគក្នុងតម្លៃទាបបំផុតដើម្បីកាត់បន្ថយការខាតបង់។ អាជីវករ និងប្រតិបត្តិកររោងសត្តឃាត រួមទាំងជនសង្ស័យ បានចោទប្រកាន់ថា ពួកគេលួចកេងចំណេញពីស្ថានការណ៍ដូចជាប្រមូលជ្រូកដែលមានជំងឺសម្លាប់ និងបង្កកសាច់ដោយសង្ឃឹមថានឹងលក់បន្តនៅពេលក្រោយដើម្បីចំណេញ។ អ្នកខ្លះថែមទាំងដឹកជ្រូកឈឺពីតំបន់ផ្ទុះមេរោគទៅតំបន់ផ្សេងទៀត ដើម្បីគេចពីការរកឃើញទៀតផង។
យ៉ាងណា ការធ្វើតេស្តដោយមន្ទីរបសុព្យាបាល បសុពេទ្យ និងជលផលខេត្ត Phu Tho បានបញ្ជាក់ថា សំណាកទាំងអស់ដែលយកចេញពីកន្លែងផ្ទុកត្រជាក់របស់ម្ចាស់ដែលជាជនសង្ស័យ បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ ASF ទាំងអស់។
ដោយឡែក នាថ្ងៃទី ២៣ ខែតុលានេះ គណៈកម្មាធិការទីក្រុង Da Nang ឯណោះ ក៏បានឲ្យដឹងដែរថា ក្រុមការងារបង្ការជំងឺរាតត្បាតរបស់ឃុំ ទើបតែបានឃាត់រថយន្តមួយគ្រឿងដែលលួចដឹកជ្រូកចំនួន ៥៨ក្បាល សុទ្ធតែមានជំងឺប៉េស្តជ្រូកអាហ្រ្វិកដោយត្រៀមចែកចាយបន្តទៅកាន់ទីផ្សារ។

ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលមានដើមកំណើតនៅទ្វីបអាហ្រ្វិក រីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមជ្រូក ហើយមានអត្រាស្លាប់ជិត ១០០%។ ជំងឺនេះមិនឆ្លងដល់មនុស្សទេ ប៉ុន្តែអាចឆ្លងបានដោយសារមនុស្ស ដែលនាំឲ្យមានការរីករាលដាលយ៉ាងទូលំទូលាយ ដែលបំផ្លាញការចិញ្ចឹមជ្រូក និងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ហេតុអ្វីផលិតផលវៀតណាម ច្រើនតែសំបូរសារធាតុគីមី និងក្លែងក្លាយច្រើនជាងប្រទេសផ្សេង?
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


