ព័ត៌មានអន្ដរជាតិ
ទោះមានកិច្ចព្រមព្រៀងសន្តិភាព! Netanyahu បញ្ជាឲ្យបើកការវាយប្រហារហ្គាហ្សា សម្លាប់មនុស្សច្រើននាក់ទៀត
ទោះមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅតែចេញបញ្ជាឲ្យកងកម្លាំង IDF បើកការវាយប្រហារនៅតំបន់ហ្គាហ្សាសម្លាប់មនុស្សច្រើននាក់ ដោយចោទថា កងទ័ពអ៊ីស្រាអែល រងការបាញ់សន្ធាប់មុនពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ ការវាយប្រហារនាពេលល្ងាចរបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សានិងភាគខាងត្បូង Khan Younis បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៩នាក់។
មិនត្រឹមប៉ុណ្ណឹង ក៏មានសេចក្តីរាយការណ៍អំពីការវាយប្រហារផ្ទះមួយខ្នងនៅសង្កាត់ Sabra ភាគខាងត្បូងតំបន់ហ្គាហ្សាសម្លាប់មនុស្ស៤នាក់ និងការទម្លាក់គ្រាប់បែកលើបរិវេណមន្ទីរពេទ្យ al-Shifa នៅភាគខាងលិចតំបន់ Rimal ផងដែរ។

ទន្ទឹមនោះ អ្នកនាំពាក្យផ្នែកការពារស៊ីវិលនិយាយថា មនុស្ស៥នាក់ទៀតត្រូវបានសម្លាប់ ក្នុងនោះមានកុមារ២នាក់និងស្រ្តីម្នាក់ នៅពេលគ្រាប់បែកធ្លាក់ចំរថយន្តមួយគ្រឿងលើផ្លូវ al-Qassam ក្នុងតំបន់ Khan Younis។
ក្រៅពីការវាយប្រហារទាំងនេះហើយនោះ លោក Netanyahu ក៏បានបញ្ជាឲ្យ IDF ពង្រីកតំបន់គ្រប់គ្រង នៅហ្គាហ្សាផងដែរ ហើយឥឡូវលោកកំពុងពិភាក្សា ពីចំណាត់ការនេះជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធការចោទប្រកាន់ទាំងឡាយ ក្រុមហាម៉ាសបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពឡើយ។
សូមជម្រាបជាថ្មី អ៊ីស្រាអែលនិងក្រុមហាម៉ាស បានព្រមព្រៀងបទឈប់បាញ់គ្នានៅដើមខែតុលា ក្រោមផែនការសន្តិភាព២០ចំណុចរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យ៉ាងណា ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការរំលោភកិច្ចព្រមព្រៀងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ថាខ្លួននឹងនៅតែគ្រប់គ្រងសន្តិសុខក្នុងហ្គាហ្សា ទោះបីមានបទឈប់បាញ់ក៏ដោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


