ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់នៅហ្គាហ្សា ខណៈត្រាំទទូចបញ្ចប់សង្គ្រាម
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០០ នាក់ក្នុងនោះមានកុមារ ៤៦ នាក់នៅតំបន់ហ្គាហ្សា ទោះបីជាបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅតែមានសុពលភាពជាផ្លូវការក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែតុលា។

យោងតាមក្រសួងសុខាភិបាលហ្គាហ្សា យ៉ាងហោចណាស់មានមនុស្ស ១០៤ នាក់បានស្លាប់ និង ២៥៣ នាក់រងរបួសក្នុងរយៈពេល ១២ ម៉ោងចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានការពារសកម្មភាពរបស់អ៊ីស្រាអែល ដោយនិយាយថាប្រទេសនេះមានសិទ្ធិ «វាយបកវិញ» បន្ទាប់ពីមានរបាយការណ៍ថាទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងហ្គាហ្សា។ លោក ត្រាំ បាននិយាយថា «ពួកគេគួរតែវាយបកវិញ» ដោយហៅការវាយប្រហារទាំងនោះថាជា «ការសងសឹក»។ លោកក៏បានអះអាងផងដែរថា «បទឈប់បាញ់នៅតែមានសុពលភាព»។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានបដិសេធថាខ្លួនមិនទទួលខុសត្រូវចំពោះការស្លាប់របស់ទាហាននោះទេ ហើយបាននិយាយថាខ្លួននៅតែអនុវត្តតាមបទឈប់បាញ់។
មេដឹកនាំពិភពលោកបានសម្តែងការព្រួយបារម្ភ។ នាយករដ្ឋមន្ត្រីកាតាបាននិយាយថា ការវាយប្រហារទាំងនេះគឺ «គួរឱ្យខកចិត្តយ៉ាងខ្លាំង» ខណៈពេលដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer បាននិយាយថា បទឈប់បាញ់ត្រូវតែគោរព ពីព្រោះវាជា «មធ្យោបាយតែមួយគត់ដើម្បីសន្តិភាពយូរអង្វែង»។

ក្រុមជំនួយ រួមទាំងអង្គការ Save the Children បានថ្កោលទោសការស្លាប់របស់កុមារជាច្រើន ហើយបាននិយាយថា បទឈប់បាញ់ពិតប្រាកដគួរតែមានន័យថាសុវត្ថិភាព និងការងើបឡើងវិញ មិនមែនការឈឺចាប់បន្ថែមទៀតទេ។ បើតាមអ្នកជំនាញ បទឈប់បាញ់នេះខ្សោយតាំងពីដំបូង។ អ៊ីស្រាអែលនៅតែគ្រប់គ្រងប្រហែលពាក់កណ្តាលនៃតំបន់ហ្គាហ្សា ហើយប្រជាជនប៉ាឡេស្ទីនជាច្រើនមើលឃើញស្ថានភាពនេះជាការកាន់កាប់ជាបន្តបន្ទាប់ជាជាងសន្តិភាព។
ចំពោះប្រជាជននៅតំបន់ហ្គាហ្សា ក្តីសង្ឃឹមសម្រាប់ភាពស្ងប់ស្ងាត់បានប្រែទៅជាការភ័យខ្លាចម្តងទៀត ខណៈដែលការវាយប្រហារតាមអាកាស ការបំផ្លិចបំផ្លាញ និងការខាតបង់នៅតែបន្តកើតមានទោះបីជាមានការសន្យាអំពីបទឈប់បាញ់ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


