Connect with us

ព័ត៌មានអន្ដរជាតិ

ថៃកើត​គ្រោះ​ទឹកជំនន់​ភ្លាមៗ​​នៅ​​បាងកក សាមុត​ប្រាកាន និង​ប៉ាតាយ៉ា

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃអាទិត្យទី​២​វិច្ឆិកា​ បណ្តាល​ឲ្យមានទឹកជំនន់ភ្លាមៗនៅផ្នែកខ្លះនៃ​រាជធានី​​បាងកក ខេត្ត​សាមុតប្រាកាន និង​​ប៉ាតាយ៉ា ដោយ​រំខាន​ដល់​ចរាចរណ៍ និង​លិច​ផ្លូវ​សំខាន់ៗ​អស់​ជា​ច្រើន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ក្រុងបាងកក បានរាយការណ៍ពីកម្រិតទឹកជំនន់ពី​៥​ទៅ​២០​សង់ទីម៉ែត្រ នៅ​ក្នុងសង្កាត់​​យ៉ាងហោចណាស់​ចំនួន​១៥​។ ទឹកជំនន់​ក្នុងសង្កាត់​ Bang Sue បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​​ផ្លូវ​ក្រោម​ដី​នៅព្រឹកថ្ងៃចន្ទ ខណៈដែលកម្មករក្នុងទីក្រុងបានដាក់ពង្រាយម៉ាស៊ីនបូមដើម្បី​បង្ហូរ​ទឹក។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា ប្រព័ន្ធលូក្នុងទីក្រុងត្រូវបានរចនាឡើងដើម្បីទប់ទល់នឹង​ទឹកភ្លៀងត្រឹម​៦០​មិល្លិម៉ែត្រ ប៉ុន្តែទឹកភ្លៀងកាល​ពី​យប់លើសពីសមត្ថភាពនោះ ទើប​បង្ក​ការ​ជន់​លិច។

នៅ​ខេត្តសាមុប្រាកាន ទឹកជំនន់ត្រូវបានរាយការណ៍នៅលើផ្លូវសំខាន់ៗដូចជា Sukhumvit, Pu Chao Saming Phrai, Thepharak, Srinagarindra និង​ផ្លូវ Phuttharaksa ដែលបណ្តាល​ឲ្យ​មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅពេលព្រឹកព្រលឹម។

ចំណែក​​នៅ​ឯ​ទីក្រុងប៉ាតាយ៉ា ទឹកជន់លិចត្រឹម​ចង្កេះ នៅតាមបណ្តោយ​ផ្លូវ Sukhumvit ពី​ប៉ាតាយ៉ាខាងជើងទៅប៉ាតាយ៉ាខាងត្បូង ខណៈដែល​ផ្លូវប៉ាតាយ៉ា​លេខ​៣​ និងតំបន់ទំនាបជុំវិញត្រូវ​ជន់​លិច​ ដែល​យានជំនិះតូចៗ​មិនអាចឆ្លងកាត់បាន។

នាយកដ្ឋាន​ឧតុនិយម បានព្យាករ​ថា ទឹកភ្លៀងនឹង​ថយចុះនៅភាគខាងជើង និងកណ្តាលប្រទេសថៃ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានព្រមានពីការកើនឡើងជាថ្មី ពីថ្ងៃសុក្រដល់ចុងសប្តាហ៍។

ទន្ទឹមនឹងនេះ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បាន​​បញ្ជាក់​ថា ទឹកជំនន់នៅតែមាននៅក្នុងផ្នែក​ខ្លះ​នៃ​ខេត្តចំនួ​ន​១២​ រួមមាន Phitsanulok, Phichit, Nakhon Sawan, Uthai Thani, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nonthaburi, Nakhon Pathom និង Ubon Ratchathani។

អាជ្ញាធរ​បាន​ជំរុញ​​​ឲ្យ​​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនាប និង​ងាយ​រង​គ្រោះ​ទឹកជំនន់​​​ឲ្យ​​បន្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ដែល​អាច​នឹង​កើត​ឡើង និង​ត្រូវ​តាមដាន​ការ​ណែនាំ​អាកាសធាតុ​​​ឲ្យ​​បាន​ដិតដល់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម