ព័ត៌មានអន្ដរជាតិ
អតីតអនុប្រធានាធិបតីអាមេរិក Dick Cheney ទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dick Cheney ដែលជាអ្នកនយោបាយអាមេរិកដ៏មានឥទ្ធិពលបំផុត និងចម្រូងចម្រាសបំផុតក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ បានទទួលមរណភាពកាលពីថ្ងៃចន្ទទី៣ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងអាយុ៨៤ឆ្នាំ ដោយសារជំងឺរលាកសួត និងជំងឺបេះដូង។ នេះបើយោងតាមការប្រកាសរបស់ក្រុមគ្រួសារលោក Cheney កាលពីថ្ងៃអង្គារ។

លោក Cheney បានបម្រើការជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោក George W. Bush ពីឆ្នាំ២០០១ដល់ឆ្នាំ២០០៩ និងជាបុគ្គលដ៏សំខាន់នៅពីក្រោយការលុកលុយរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣លើប្រទេសអ៊ីរ៉ាក់។ លោកបានអះអាងថា អ៊ីរ៉ាក់មានអាវុធប្រល័យលោក ទោះបីរកមិនឃើញក៏ដោយ ហើយបានជំរុញឲ្យបង្កើនអំណាចប្រធានាធិបតីកាន់តែខ្លាំង បន្ទាប់ពីការវាយប្រហារថ្ងៃ១១កញ្ញា។
លោកក៏បានការពារចំពោះការប្រើវិធីសួរចម្លើយដ៏តឹងរ៉ឹងដូចជា ការសួរចម្លើយដោយជ្រមុជទឹក ដែលក្រោយមកមនុស្សជាច្រើនបានពណ៌នាថាជា«ការធ្វើទារុណកម្ម»។
មុនពេលក្លាយជាអនុប្រធានាធិបតី លោក Cheney គឺជារដ្ឋមន្ត្រីការពារជាតិ ក្រោមការដឹកនាំរបស់លោក George HW Bush និងបានជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងយោធាអាមេរិកនៅក្នុងសង្គ្រាមឈូងសមុទ្រឆ្នាំ១៩៩១។ គាត់ក៏បានបើកក្រុមហ៊ុនប្រេង Halliburton ដែលក្រោយមកបានទទួលកិច្ចសន្យាធំៗពីរដ្ឋាភិបាលកំឡុងសង្គ្រាមអ៊ីរ៉ាក់។
អតីតប្រធានាធិបតី George W. Bush បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅការទទួលមរណភាពរបស់លោក Cheney ជា«ការបាត់បង់ជាតិ» ដោយពណ៌នាគាត់ថាជា «អ្នកស្នេហាជាតិ» ដែលនាំមកនូវ«ភាពស្មោះត្រង់ ភាពឆ្លាតវៃខ្ពស់ និងភាពហ្មត់ចត់» ដល់តួនាទីរបស់គាត់។ សេតវិមានបានបន្ទាបទង់ជាតិត្រឹមពាក់កណ្តាល ដើម្បីគោរពដល់លោកCheney៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


