ព័ត៌មានអន្ដរជាតិ
តួកគីចេញដីកាចាប់ខ្លួនលោកណេតាន់យ៉ាហ៊ូ និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល៣៦នាក់
យោងតាម Al Jazeera តួកគីបានប្រកាសកាលពីថ្ងៃទី៧ខែវិច្ឆិកាថា ខ្លួនបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្ត្រីអ៊ីស្រាអែល៣៦នាក់ផ្សេងទៀតពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា។

ដីកាដែលបានប្រកាសដោយការិយាល័យរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុល ក៏បានកំណត់គោលដៅលើរដ្ឋមន្ត្រីការពារជាតិលោក Israel Katz រដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងប្រមុខកងទ័ពលោក Eyal Zamir ក្នុងចំណោមអ្នកដទៃទៀត។
រដ្ឋអាជ្ញាបានចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលថា«ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាប្រព័ន្ធ» ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះហ្គាហ្សាក្នុងខែតុលាឆ្នាំ២០២៣។ សេចក្តីថ្លែងការណ៍ បានលើកឡើងពីឧប្បត្តិហេតុជាច្រើន រួមទាំងការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៣ ទៅលើមន្ទីរពេទ្យ al-Ahli Baptist របស់ហ្គាហ្សា ដែលបានសម្លាប់មនុស្ស៥០០នាក់ និងការបំផ្លិចបំផ្លាញកន្លែងវេជ្ជសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ ដោយកងកម្លាំងអ៊ីស្រាអែល។
ការិយាល័យរដ្ឋអាជ្ញាក៏បានលើកឡើងពីការទម្លាក់គ្រាប់បែកនៅខែមីនាឆ្នាំ២០២៤ ទៅលើមន្ទីរពេទ្យមិត្តភាពតួកគី-ប៉ាឡេស្ទីន ដែលសាងសង់ដោយតួកគីនៅតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានច្រានចោលទង្វើនេះថាជា«ព័ត៌មានផ្សព្វផ្សាយបង្កប់ចេតនាអាក្រក់» របស់«មេដឹកនាំផ្តាច់ការ»លោក Recep Tayyip Erdogan (ប្រធានាធិបតីតួកគី)។
យ៉ាងណាមិញ ក្រុមហាម៉ាសបានស្វាគមន៍ការសម្រេចចិត្តនេះ ដោយហៅវាថាជា«វិធានការដ៏គួរឲ្យសរសើរដែលបញ្ជាក់ពីជំហរដ៏ស្មោះត្រង់របស់ប្រជាជនតួកគី និងមេដឹកនាំរបស់ពួកគេ ដែលបានប្តេជ្ញាចិត្តចំពោះតម្លៃនៃយុត្តិធម៌ និងមនុស្សជាតិ»។
ការប្រកាសនេះ ធ្វើឡើងជិតមួយឆ្នាំបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោកណេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ តួកគីក៏បានចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំមុនផងដែរ។
យោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន ៦៨ ៨៧៥នាក់ត្រូវបានសម្លាប់ និង ១៧០ ៦៧៩នាក់រងរបួស ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយលុករបស់ខ្លួនក្នុងខែតុលាឆ្នាំ២០២៣៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


