ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លុបពាក្យចចាមអារ៉ាមថា ពូទីន លែងទុកចិត្ត លោក Lavrov
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី ៧ ខែវិច្ឆិកា បានធ្វើការឆ្លើយតបទៅកាន់របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស អំពីរដ្ឋមន្ត្រីការបរទេស Sergei Lavrov ដែលបាត់បង់ការគាំទ្រឬការទុកចិត្តពីប្រធានាធិបតីរុស្ស៊ី គឺមិនពិតទាំងស្រុងឡើយ។
តាមព័ត៌មានពី Yahoo បានចុះផ្សាយថា លោកបានឆ្លើយបតនូវសំណួររបស់អ្នកសារព័ត៌មានដែលសួរថា «តើលោក Lavrov នៅតែបន្តកាន់តួនាទីជារដ្ឋមន្ត្រីការបរទេសរុស្ស៊ីឬអត់» លោក Peskov បានឆ្លើយថា ពិតប្រាកដណាស់! បុរសអាយុ ៧៦ ឆ្នាំរូបនេះ នៅតែជារដ្ឋមន្ត្រីការបរទេសប្រចាំប្រទេសដដែល។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា ក្រសួងការបរទេសរុស្ស៊ីមិនបានបង្ហាញផែនការទស្សនកិច្ច និងសុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសរបស់ Lavrov សម្រាប់សប្តាហ៍ធ្វើការបន្ទាប់ទេ។ ការវិវឌ្ឍទាំងនេះបានបង្កើនការសង្ស័យថា លោកអាចបានបាត់បង់ការគាំទ្រពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដោយសារផែនការបរាជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកនៅទីក្រុង Budapest ប្រទេសហុងគ្រី។
ជាងនេះទៅទៀតនោះ កាសែតឯករាជ្យមួយដែលមានមូលដ្ឋាននៅប្រទេសហូឡង់ The Moscow Times បានរាយការណ៍នៅថ្ងៃទី ៦ខែវិច្ឆិកាដែរថា ពូទីន លែងគោរព Lavrov ហើយរដ្ឋមន្ត្រីរូបនេះមិនបានបង្ហាញខ្លួនជាសាធារណៈទេ បន្ទាប់ពីសហរដ្ឋអាមេរិកបានលុបចោលកិច្ចប្រជុំកំពូលជាមួយរុស្ស៊ីនៅទីក្រុង Budapest ភ្លាមៗ។
ពាក្យចចាមអារ៉ាមបានបន្តរាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីអ្នកការទូតចាស់វស្សារូបនេះបានអវត្តមានពីវិមានក្រឹមឡាំងនៅថ្ងៃទី ៥ ខែវិច្ឆិកា នៅពេលដែលប្រធានាធិបតីរុស្ស៊ី បានប្រកាសពីការពិចារណានៃការបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ។
ព័ត៌មាននៅលើគេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ីបង្ហាញបន្ថែមទៀតថា ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយបំផុតរបស់រដ្ឋមន្ត្រីការបរទេស Sergei Lavrov គឺនៅថ្ងៃទី ២៨ ខែតុលា នៅពេលដែលលោកបានចូលរួមសន្និសីទអន្តរជាតិ Minsk ស្តីពីសន្តិសុខអាស៊ី-អឺរ៉ុប នៅរដ្ឋធានីបេឡារុស។
សូមបញ្ចាក់ដែរថា រដ្ឋមន្ត្រីការបរទេស Sergei Lavrov បច្ចុប្បន្ននេះមានវ័យ ៧៦ ឆ្នាំ។ លោកបានធ្វើជាប្រធានក្រសួងការបរទេសរុស្ស៊ីដ៏យូរអង្វែង ពោលអស់រយៈពេលជាង ២១ ឆ្នាំកន្លងមកមកហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាមេរិក-អ៊ីស្រាអែល ចោទប្រកាន់អ៊ីរ៉ង់ រៀបផែនការធ្វើឃាតឯកអគ្គរដ្ឋទូតប្រចាំ ម៉ិកស៊ិក
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


