ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាបន្តការបោះឆ្នោតដែលគ្រោងទុក ទោះរងការរិះគន់ជាសកល
របបយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងបន្តការបោះឆ្នោតដែលបានគ្រោងទុក ទោះបីជាមានការថ្កោលទោសយ៉ាងទូលំទូលាយពីអន្តរជាតិ និងការបដិសេធមិនចូលរួមបោះឆ្នោតពីពលរដ្ឋក្នុងស្រុកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី១២ខែ តុលា។

បើតាមអ្នកនាំពាក្យរបបយោធាឧត្តមសេនីយ៍ Zaw Min Tun បាននិយាយថា ការបោះឆ្នោតនេះគឺជាបញ្ហាផ្ទៃក្នុង ហើយការជ្រៀតជ្រែកពីបរទេសនឹងមិនធ្វើឱ្យខូចដំណើរការនេះទេ។
ប្រទេសលោកខាងលិច ក្រុមសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលការបោះឆ្នោតបានច្រានចោលការបោះឆ្នោតនេះថាជាការក្លែងបន្លំ ដោយលើកឡើងពីការដកចេញនូវគណបក្សធំៗ ការជាប់ពន្ធនាគាររបស់មេដឹកនាំជាប់ឆ្នោត លោកស្រី Aung San Suu Kyi និងលោក U Win Myint និងការតស៊ូជាបន្តបន្ទាប់ទូទាំងប្រទេសចំពោះការគ្រប់គ្រងរបស់យោធា។
លើសពីនេះការស្ទង់មតិថ្មីៗនេះបានបង្ហាញថា ប្រជាពលរដ្ឋ ៩៨% មិនទុកចិត្តលើការបោះឆ្នោតនោះទេ ដោយភាគច្រើនបដិសេធមិនបោះឆ្នោត។ របបយោធាក៏បានចាប់ខ្លួនមនុស្សប្រហែល១០០ នាក់ពីបទរិះគន់ ឬបដិសេធមិនសហការជាមួយការបោះឆ្នោតផងដែរ។

ការបោះឆ្នោតនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលទី១នៅថ្ងៃទី ២៨ ខែធ្នូ និងថ្ងៃទី ១១ ខែមករា នៅទូទាំង ២០២ ឃុំ សង្គ្កាត់ ទោះបីជាការបោះឆ្នោតនឹងមិនបានឡើងនៅក្នុងតំបន់ចំនួន ៥៦ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកប្រឆាំងក៏ដោយ។ គណបក្សសាមគ្គីភាពសហភាពនិងអភិវឌ្ឍន៍ (USDP) ដែលគាំទ្រដោយយោធា ត្រូវបានគេរំពឹងថានឹងឈ្នះអាសនៈភាគច្រើន ខណៈដែលគណបក្សនេះបានដាក់បេក្ខជនជាង ១,០០០នាក់សម្រាប់ការបោះឆ្នោត។
យោងតាមអ្នកវិភាគ ចលនារបស់របបយោធាក្នុងការរំលាយគណបក្ស និងហាមឃាត់គូប្រជែងគឺមានគោលបំណងធានាជ័យជម្នះរបស់គណបក្ស USDP៕
អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


