ព័ត៌មានអន្ដរជាតិ
ហេតុអ្វីប្រទេសជាច្រើន ជ្រើសរើសទិញអាវុធពីរុស្ស៊ី ជាជាងពីបស្ចឹមលោក?
ការចុះផ្សាយពីសារព័ត៌មាន TASS នាថ្ងៃ១១ វិច្ឆិកា ដែលដកស្រង់សម្ដីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា ប្រទេសជាច្រើននៅតំបន់អាស៊ី អារ៉ាប់ អាហ្វ្រិក និងតំបន់អាមេរិកឡាទីន គឺជាដៃគូយូរអង្វែងរបស់រុស្ស៊ី ពោលប្រទេសកាន់តែច្រើនឡើងៗ កំពុងជ្រើសរើសទិញអាវុធរបស់រុស្ស៊ី ជំនួសឲ្យអាវុធរបស់លោកខាងលិច។

ក្នុងបទសម្ភាសន៍មួយ ដែលប្រារព្ធខួបលើកទី២៥ នៃ Rosoboronexport ដែលជាសាជីវកម្មជួញដូរអាវុធធំជាងគេរបស់រុស្ស៊ី លោក Lavrov បាននិយាយថា «ទំនាក់ទំនងនេះ ត្រូវបានបង្កើតឡើងជាយូរមកហើយ ជាមួយប្រទេសជាច្រើន»។
រដ្ឋមន្ត្រីការបរទេសចាស់វស្សារូបនេះថែមទាំងគូសបញ្ចាក់ទៀតថា ប្រទេសមួយចំនួនធ្លាប់ពឹងផ្អែកលើក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់លោកខាងលិច ប៉ុន្តែឥឡូវនេះ បន្ទាប់ពីកាវិវឌ្ឍក្នុងសកលលោក ជម្លោះជាច្រើនបានប្រើប្រាស់អាវុធប្រភេទផ្សេងៗគ្នា ហើយពួកគេដឹងថា អាវុធរបស់រុស្ស៊ីគឺជាជម្រើសល្អបំផុតសម្រាប់ពួកគេ។
លោកក៏បាននិយាយផងដែរថា អាវុធរបស់រុស្ស៊ីងាយស្រួលប្រើជាង ពោលគឺបានបង្ហាញពីប្រសិទ្ធភាពរបស់ពួកវា បើប្រៀបធៀបទៅនឹងអាវុធ និងប្រព័ន្ធស្រដៀងគ្នាដែលផលិតនៅក្នុងប្រទេសលោកខាងលិច។ ពួកវាមានតម្លៃថោកជាង ក្នុងន័យវិជ្ជមាន។
យ៉ាងណាមិញ កាលពីថ្មីៗនេះ រុស្ស៊ីបានប្រកាសពីប្រព័ន្ធអាវុធចុងក្រោយបំផុតពីរ រួមទាំងដ្រូនក្រោមទឹក Poseidon និងមីស៊ីលផ្លោងប្រភេទ Burevestnik ដែលត្រូវបានគេនិយាយថា គ្មានគូប្រជែងនៅក្នុងពិភពលោក។ យោងតាមអ្នកជំនាញយោធារុស្ស៊ី លោក Andrey Marochko អាវុធទាំងពីរនេះនឹងជួយធានាសន្តិសុខរបស់រុស្ស៊ី សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ដោយគ្មានសត្រូវណាហ៊ានវាយប្រហារឡើយ។
ដ្រូនក្រោមទឹកប្រភេទ Poseidon ដែលដើរដោយថាមពលនុយក្លេអ៊ែរ គឺជាប្រភេទដ្រូនមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតា។ ដ្រូនក្រោមទឹកនេះ អាចឈានដល់ល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង អាចមុជដល់ជម្រៅ ១,០០០ ម៉ែត្រ និងមានចម្ងាយប្រតិបត្តិការយ៉ាងហោចណាស់ ១០,០០០គីឡូម៉ែត្រ។
ទន្ទឹមនឹងនេះ មីស៊ីលប្រភេទ Burevestnik 9M739 របស់រុស្ស៊ី មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ពិសេសទៅទៀតនោះ មីស៊ីលនេះត្រូវបានបំពាក់ដោយរ៉េអាក់ទ័រនុយក្លេអ៊ែរតូចមួយ ដូច្នេះវាមិនត្រូវបានកំណត់ដោយប្រភពឥន្ធនៈទេ ដោយហេតុនេះជួយឲ្យមីស៊ីល Burevestnik សម្រេចបានចម្ងាយគ្មានដែនកំណត់។ មីស៊ីលនេះអាចឈានដល់ល្បឿនរហូតដល់ ១៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបត់បែនបានខ្ពស់នៅរយៈកម្ពស់ពី ២៥-១០០ ម៉ែត្រ ដើម្បីជ្រាបចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសទំនើបៗ។
នៅឆ្នាំនេះផងដែរ ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ជាថ្មីអំពីភាពលេចធ្លោរបស់រុស្ស៊ី នៅក្នុងវិស័យនាំចេញអាវុធសកល។ លោកថា រុស្ស៊ីនៅតែស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៥ នៅក្នុងទីផ្សារអាវុធរបស់ពិភពលោកដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាវុធពិសេស ២ ប្រភេទ ជួយធានាសន្តិសុខ រុស្ស៊ី គ្មានប្រទេសណាហ៊ានវាយប្រហារ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


