Connect with us

ព័ត៌មានអន្ដរជាតិ

សភា​អាមេរិក​​អនុម័ត​ច្បាប់​ដើម្បី​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​

បានផុស

នៅ

ចេញផ្សាយ​​នាថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ BBC បាន​​ឲ្យ​ដឹង​ថា សភា​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​បញ្ចប់​ការ​បិទ​​​រដ្ឋាភិបាល​ដែល​មាន​រយៈពេល​យូរ​បំផុត​ក្នុង​ប្រទេស ដោយ​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

វិមាន​រដ្ឋាភិបាល​អាមេរិក (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ព្រាង​ច្បាប់​នេះ ដែល​បាន​អនុម័ត​ដោយ​សភា​តំណាងរាស្ត្រ​ក្នុង​សំឡេង​២២២​ទល់​នឹង​២០៩ នឹង​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​សហព័ន្ធ​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០២៦ ដោយ​ស្តារ​ប្រតិបត្តិការ​រដ្ឋាភិបាល​ធម្មតា​ឡើងវិញ​នៅពេល​ដែល​ត្រូវ​បាន​អនុវត្ត។

បទប្បញ្ញត្តិ​សំខាន់ៗ មាន​ដូចជា៖

  • រយៈ​ពេល​​ផ្តល់​មូលនិធិ: រក្សា​ទីភ្នាក់ងារ​សហព័ន្ធ​ដំណើរការ​រហូត​ដល់​ចុង​ខែ​មករាឆ្នាំ​ក្រោយ។
  • ការ​បង់​ប្រាក់​ដល់​​បុគ្គលិក: ធានា​ការ​បង់​ប្រាក់​ដែល​មិន​ទាន់​បាន​បើក​ សម្រាប់​​បុគ្គលិក​​ដែល​ត្រូវ​បាន​បញ្ឈប់​ជា​បណ្តោះអាសន្ន និង​អ្នក​ដែល​បាន​ធ្វើការ​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល។
  • ការថែទាំ​សុខភាព: រួម​បញ្ចូល​កិច្ចព្រមព្រៀង​សម្រាប់​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​ដាច់​ដោយ​ឡែក​មួយ​នៅ​ខែ​ក្រោយ ស្តីពី​ការ​បន្ត​ឧបត្ថម្ភធន​សម្រាប់​ច្បាប់​ថែទាំ​សុខភាព​តម្លៃ​សមរម្យ ដែល​ជា​អាទិភាព​សំខាន់​របស់​គណបក្ស​ប្រជាធិបតេយ្យ។
  • ជំនួយ​ស្បៀងអាហារ: ស្តារ​ឡើងវិញ​យ៉ាង​ពេញលេញ​នូវ​អត្ថប្រយោជន៍​កម្មវិធី​ជំនួយ​អាហារូបត្ថម្ភ​បន្ថែម សម្រាប់​ជនជាតិ​អាមេរិក​ដែល​មាន​ប្រាក់​ចំណូល​ទាប។

ការ​បិទ​រដ្ឋាភិបាល​រយៈពេល៤៣ថ្ងៃ ដែល​ជា​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក បាន​បង្អាក់​ដល់​ការ​ធ្វើដំណើរ​តាម​ផ្លូវអាកាស បញ្ឈប់​កម្មវិធី​សង្គម​សំខាន់ៗ និង​​ធ្វើ​ឲ្យ​​បុគ្គលិក​រដ្ឋ​រាប់​រយ​ពាន់​នាក់​​ពុំ​ទទួល​បាន​​ប្រាក់​ឈ្នួល។

នៅពេល​ដែល​លោកត្រាំ​​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ការិយាល័យ​សហព័ន្ធ​នានា​នឹង​បើក​ដំណើរការ​ឡើងវិញ ហើយ​បុគ្គលិក​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ព្រឹក​ថ្ងៃបន្ទាប់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម