ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បើកដំណើរការមូលដ្ឋានទ័ពអាកាសថ្មីនៅជិតព្រំដែនដ៏រសើបជាមួយចិន
ឥណ្ឌាបានបើកសម្ពោធមូលដ្ឋានទ័ពអាកាសរយៈកម្ពស់ខ្ពស់ថ្មីមួយនៅតំបន់ Ladakh ដែលមានចម្ងាយត្រឹមតែ ២៥ គីឡូម៉ែត្រពីព្រំដែនជាមួយចិន ដោយពង្រឹងការត្រៀមខ្លួនផ្នែកយោធារបស់ខ្លួននៅក្នុងតំបន់ដ៏រសើបបំផុតមួយជាមួយចិនបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ខែវិច្ឆិកា។

ជាការបើកសម្ពោធផ្លូវការ មេបញ្ជាការកងទ័ពអាកាសឥណ្ឌា លោក A P Singh បានចុះចតនៅមូលដ្ឋានទ័ពអាកាសថ្មី ដែលមានឈ្មោះថា Mudh-Nyoma តាមរយៈយន្តហោះដឹកជញ្ជូន C-130J ។
មូលដ្ឋានទ័ពអាកាសនេះត្រូវបានសាងសង់នៅកម្ពស់ប្រហែល១៣,០០០ ហ្វីត (៣៩៦២.៤ ម៉ែត្រ)អាចផ្ទុកយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូន ដែលផ្តល់ឱ្យប្រទេសឥណ្ឌានូវទីតាំងយោធាដ៏រឹងមាំមួយនៅជិតព្រំដែនជាមួយប្រទេសចិន។

គួរបញ្ជាក់ថាមូលដ្ឋានទ័ពអាកាសនេះ បានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ និងចំណាយប្រាក់អស់ប្រហែល២១៨កោដិរូពីឥណ្ឌា (ប្រហែល ២៤ លានដុល្លារអាមេរិក)។ ជាមួយនឹងមូលដ្ឋានថ្មីនេះតំបន់ Ladakh ឥឡូវនេះមានមូលដ្ឋានទ័ពអាកាសចំនួនបួនគឺ Nyoma, Leh, Kargil និង Thoise ដែលពង្រឹងបន្ថែមទៀតនូវការការពាររបស់ឥណ្ឌានៅក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


