ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ផ្តើមចែកចាយសៀវភៅណែនាំការពារខ្លួន ពេលជួបសង្គ្រាមដល់គ្រួសាររាប់លាន
ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសកាលពីថ្ងៃអង្គារទី១៨ខែវិច្ឆិកា បានប្រកាសថា តៃវ៉ាន់នឹងចាប់ផ្តើមចែកចាយសៀវភៅការពារជនស៊ីវិលរាប់លានក្បាលដល់ក្រុមគ្រួសារនៅទូទាំងកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដែលមិនធ្លាប់មានពីមុនមក ក្នុងការរៀបចំអ្នកស្រុកសម្រាប់ភាពអាសន្នដែលអាចកើតមាន រួមទាំងលទ្ធភាពនៃការវាយប្រហាររបស់ចិនផងដែរ។

តាមសេចក្តីរាយការណ៍របស់រ៉យទ័រ សៀវភៅណែនាំដែលបានបង្ហាញនៅក្នុងខែកញ្ញា រួមមានការណែនាំជាលើកដំបូងអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើពលរដ្ឋជួបប្រទះនឹងទាហានសត្រូវ ហើយសង្កត់ធ្ងន់ថា ការអះអាងណាមួយអំពីការចុះចាញ់របស់តៃវ៉ាន់គួរតែត្រូវបានចាត់ទុកថាមិនពិត។ វាក៏ផ្តល់ការណែនាំអំពីការកំណត់ទីតាំងជ្រកកោនពីការវាយប្រហារដោយគ្រាប់បែក និងរៀបចំឧបករណ៍សង្គ្រោះបន្ទាន់ផងដែរ។
ការចែកចាយទៅកាន់ប្រអប់សំបុត្រជាង ៩.៨ លាននៅទូទាំងកោះតៃវ៉ាន់ នឹងចាប់ផ្តើមនៅសប្តាហ៍នេះ ហើយសៀវភៅណែនាំជាភាសាអង់គ្លេស និងភាសាបរទេសផ្សេងទៀតក៏នឹងត្រូវបានចែកចាយក្នុងពេលឆាប់ៗនេះផងដែរ។
ចិនបានអះអាងថា កោះតៃវ៉ាន់ដែលមានរដ្ឋបាលគ្រប់គ្រង់តាមបែបប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើយ។ រដ្ឋាភិបាលតៃវ៉ាន់ច្រានចោលការទាមទារទឹកដីរបស់រដ្ឋាភិបាលក្រុងដីគោក ដោយនិយាយថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចអនាគតរបស់ពួកគេ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្លោះការទូតកម្រិតខ្ពស់បានកើតឡើងរវាងចិន និងជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានថ្លែងនៅក្នុងរដ្ឋសភា អំពីលទ្ធភាពលើកទ័ពការពារតៃវ៉ាន់ ក្នុងករណីដែលរដ្ឋាភិបាលចិនលើកទ័ពវាយយកតៃវ៉ាន់ ដោយចាត់ទុកថា វាជាការគម្រាមកំហែងដល់សន្តិសុខជប៉ុន។
ជាការឆ្លើយតប ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងនិងបានចាត់ទុកថា អ្វីដែលនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងជុំវិញដំណោះស្រាយកោះតៃវ៉ាន់ បានធ្វើឲ្យមូលដ្ឋាននយោបាយ និងសេដ្ឋកិច្ចរវាងចិននិងជប៉ុន ត្រូវបាត់បង់ ហើយ នាយករដ្ឋមន្ត្រី ចិនលោក លី ឈាង ក៏មិនមានផែនការជួបសន្ទនាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលប្រជុំ G-20 នៅចុងសប្តាហ៍នេះនៅអាហ្វ្រិកខាងត្បូងដែរ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា៩ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


