ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រាប់ថា គ្មានកាលកំណត់សម្រាប់កិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែន-រុស្ស៊ីទេ
ថ្លែងនៅលើយន្តហោះ Air Force One កាលពីថ្ងៃអង្គារទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មិនមានកាលកំណត់ច្បាស់លាស់សម្រាប់អ៊ុយក្រែន និងរុស្ស៊ី ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា «កាលកំណត់សម្រាប់ខ្ញុំគឺនៅពេលណាដែលវាត្រូវបានបញ្ចប់»។

យោងតាមទីភ្នាក់ងារព័ត៍មានរ៉យទ័រ លោកត្រាំ បាននិយាយថា អ្នកចរចាកំពុងមានរីកចម្រើនជាមួយទីក្រុងមូស្គូ និងទីក្រុងកៀវ ហើយថា រុស្ស៊ីបានយល់ព្រមលើសម្បទានមួយចំនួនដោយមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ សេចក្តីអធិប្បាយរបស់លោក បានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថា រដ្ឋបាលរបស់លោកបានស្វែងរកកាលកំណត់នៅត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុនថ្ងៃឈប់សម្រាក «Thanksgiving» សម្រាប់អ៊ុយក្រែន ដើម្បីទទួលយកសំណើដែលគាំទ្រដោយអាមេរិក។
លោកត្រាំ បានបន្ថែមថា បេសកជនលោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដោយមានលោក Jared Kushner ក៏បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ ដោយលើកឡើងពីតួនាទីមុនរបស់គាត់ក្នុងការសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្គាហ្សា។
លោកត្រាំ បានសង្កត់ធ្ងន់ថា រុស្ស៊ី«មានប្រៀប»នៅលើសមរភូមិ ដូច្នេះអ៊ុយក្រែនប្រហែលជាត្រូវចរចាលក្ខខណ្ឌដែលទទួលស្គាល់ទឹកដីដែលទំនងជានឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីក្នុងប៉ុន្មានខែខាងមុខ។ លោកបានបន្ថែមថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនកំពុងត្រូវបានសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអឺរ៉ុប។
សូមជម្រាបថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុងកៀវត្រៀមខ្លួនជាស្រេចក្នុងការជំរុញក្របខ័ណ្ឌដែលគាំទ្រដោយអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងពិភាក្សាចំណុចចម្រូងចម្រាសដែលនៅសេសសល់ដោយផ្ទាល់ជាមួយលោកត្រាំ ខណៈទទូចថា សម្ព័ន្ធមិត្តអឺរ៉ុបត្រូវតែចូលរួម៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


