Madison Cawthorn អាយុ២៥ឆ្នាំក្លាយជាមនុស្សក្មេងជាងគេក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភា
លោក Madison Cawthorn
បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះបានផ្តួលអ្នកប្រជាធិបតេយ្យឈ្មោះ Moe Davis ដើម្បីឈ្នះសង្កាត់សភាទី១១របស់រដ្ឋ North Carolina ដោយទទួលបានសំឡេងគាំទ្រ៥៥ភាគរយ។
លោក Mondaire Jones នៃសង្កាត់សភាទី១៧របស់ New York និង Ritchie Torres នៃសង្កាត់សភាទី១៥របស់ New York បានឈ្នះកាលពីយប់ថ្ងៃអង្គារ។
លោក Jones បានប្រាប់ CBS News ថា “វាគឺជាការទទួលខុសត្រូវជាច្រើន។ ខ្ញុំសប្បាយចិត្តដែលបានផ្តល់ការតំណាងបែបនោះសម្រាប់យុវជននិងមនុស្សវ័យចំណាស់ជាច្រើននៅទូទាំងស្រុករបស់ខ្ញុំនិងនៅទូទាំងប្រទេសនេះ”។
Cori Bush ក្លាយជាសមាជិកសភាស្រ្តីស្បែកខ្មៅដំបូងបង្អស់របស់រដ្ឋ Missouri
លោកស្រី Cori Bush
លោកស្រី Bush ដែលជាសកម្មជនស្បែកខ្មៅនៃចលនា Black Lives Matter បានយកឈ្នះអ្នកសាធារណរដ្ឋកំពុងកាន់អំណាចលោក William Lacy Clay ខាង ដែលកំពុងស្វែងរកអាណត្តិទី១១របស់លោកនៅក្នុងសភា។
លោកស្រីបានឃោសនាអំពីការតស៊ូមតិសម្រាប់គោលការណ៍ Green New Deal និង Medicare-for-All។