ព័ត៌មានអន្ដរជាតិ
ម៉ាក្រុងស្នើលោកស៊ីជួយឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន និងពង្រឹងពាណិជ្ជកម្ម
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង និងជួបជាមួយសមភាគីចិន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានស្នើឲ្យចិនជួយឲ្យមានបទឈប់បាញ់នៅប្រទេសអ៊ុយក្រែនជាទីដែលជួបប្រទះសង្គ្រាមអស់រយៈពេលជិត៤ឆ្នាំ។

ក្រៅពីការស្នើឲ្យចិនជួយលើបទឈប់បាញ់នៅអ៊ុយក្រែន លោក អេមម៉ានូអែល ម៉ាក្រុង បានអំពាវនាវឱ្យមានទំនាក់ទំនងសេដ្ឋកិច្ចស្មើភាពគ្នាបន្ថែមទៀតរវាងប្រទេសចិន និងអឺរ៉ុបនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែធ្នូ ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ទីក្រុងប៉េកាំង។
ប្រមុខដឹកនាំបារាំងលោក ម៉ាក្រុង បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីចិនលោក ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីបួនរបស់មេដឹកនាំបារាំងទៅកាន់ប្រទេសចិន ចំពេលដែលភាពតានតឹងក្នុងពិភពលោកកំពុងឡើងកម្តៅ។
មានការកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ធ្វើឡើង ចំពេលដែលអឺរ៉ុបស្វែងរកតុល្យភាពសេដ្ឋកិច្ច និងការគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។
ប្រធានាធិបតីបារាំង បាននិយាយថា៖«អឺរ៉ុប និងចិនស្របជាមួយដៃគូផ្សេងទៀត មានតួនាទីក្នុងការដាក់ចេញនូវមូលដ្ឋានគ្រឹះសម្រាប់អភិបាលកិច្ចសេដ្ឋកិច្ចសកលប្រកបដោយយុត្តិធម៌និងរឹងមាំ ដោយផ្អែកលើច្បាប់ និងមិនមែនជាច្បាប់សម្រាប់តែអ្នកខ្លាំងបំផុតនោះទេ»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសចិនចង់បន្ធូរបន្ថយជម្លោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស និងដែលមានទំហំសេដ្ឋកិច្ចធំជាមួយចិន។ ប៉ុន្តែ ភាគីទាំងពីរមានភាពតានតឹងជុំវិញវិស័យរថយន្តអគ្គិសនីដែលឧបត្ថម្ភធនយ៉ាងច្រើនរបស់រដ្ឋាភិបាលចិនលើឧស្សាហកម្មដែលកំពុងរីកចម្រើននេះ។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឹងប្រែងរក្សាទំនាក់ទំនងល្អជាមួយភាគីអឺរ៉ុប ដោយសារតែចិនយល់ថាអឺរ៉ុបជាដៃគូពាណិជ្ជកម្មដែលខ្លួនអាចទុកចិត្តបាន និងជាទីផ្សារជំនួសសម្រាប់សហរដ្ឋអាមេរិក ខណៈដែលសេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលបណ្តាលមកពីពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ប្រធានាធិបតីបារាំង បានប្រាប់សមភាគី ស៊ី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នៅឯមហាសាលប្រជាជននៃទីក្រុងប៉េកាំងថា «ឥឡូវនេះ សំខាន់ជាងពេលណាទាំងអស់ ការសន្ទនារវាងចិន និងបារាំងគឺមានសារៈសំខាន់។ ខ្ញុំស្នើរបៀបវារៈវិជ្ជមានបីដងសម្រាប់ទំនាក់ទំនងរបស់យើង ស្ថិរភាពភូមិសាស្ត្រនយោបាយ តុល្យភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន»។
សម្រាប់ជម្លោះនៅប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឹងប្រែងដើម្បីរកច្រកចេញពីសង្គ្រាមដោយការសម្របសម្រួលជាមួយភាគីជម្លោះ គឺអ៊ុយក្រែននិងរុស្ស៊ីដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព៕
រ៉ាន់ រើយ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


