ព័ត៌មានអន្ដរជាតិ
លោក Wang Yi ៖ UN មិនល្អឥតខ្ចោះ តែបើគ្មាន UN ពិភពលោកនឹងកាន់តែអាក្រក់
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ លោកស្រី Carolyn Rodrigues-Birkett ជាបេក្ខជនបន្ទាប់ សម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) កាលពីថ្ងៃចន្ទ ថា ទោះបីជា UN មិនល្អឥតខ្ចោះ ប៉ុន្តែបើគ្មាន UN ពិភពលោកនឹងកាន់តែមានសភាពអាក្រក់ទៅៗ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CGTN ។
ក្នុងកិច្ចប្រជុំមួយនៅទីក្រុងប៉េកាំង លោក Wang បានលើកឡើងថា ភាគីទាំងអស់រំពឹងថា ប្រមុខ UN បន្ទាប់នឹងដឹកនាំអង្គការនេះប្រឈមនឹងការលំបាក បញ្ហានានា ដើរតួនាទីក្នុងបុព្វហេតុនៃសន្តិភាព និងការអភិវឌ្ឍអន្តរជាតិ។

លោក បានបន្ថែមថា ប្រទេសចិនតែងតែគោរពតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញ UN ហើយគាំទ្រយ៉ាងមុតមាំ ចំពោះបុព្វហេតុនៃអង្គការសហប្រជាជាតិ។
លោក Wang បន្តថា៖ « ប្រទេសចិនតែងតែជាប្រទេសមួយដែលនឹងបន្តជាអ្នកកសាងសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍសកល និងជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ ទីក្រុងប៉េកាំងនឹងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការប្រកបដោយការទទួលខុសត្រូវ និងស្ថាបនា»។
ចំណែក លោកស្រី Rodrigues-Birkett មានប្រសាសន៍ថា៖ « មិនថាស្ថានភាពវិវត្តន៍យ៉ាងណានោះទេ ពហុភាគីនិយមមិនមែនជាជម្រើស ប៉ុន្តែជាកាតព្វកិច្ចសម្រាប់សហគមន៍អន្តរជាតិ»។
លោកស្រីបន្ថែមថា លោកស្រីនឹងបន្តជំរុញកំណែទម្រង់ UN ដើម្បីធ្វើឱ្យវាកាន់តែមានភាពរហ័សរហួន និងមានប្រសិទ្ធភាព ដើម្បីរក្សាភាពយុត្តិធម៌ និងដាក់ការអភិវឌ្ឍប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការលើកទី១០ របស់ UN នឹងធ្វើឡើងនៅឆ្នាំក្រោយ។ ប្រធានថ្មីនឹងចូលកាន់តំណែង នៅថ្ងៃដំបូងនៃឆ្នាំថ្មី និងបម្រើការងាររយៈពេល ៥ឆ្នាំ។ ចាប់តាំងពីការបង្កើត UN នៅឆ្នាំ១៩៤៥ មក គ្មានស្ត្រីណាម្នាក់បានបម្រើការជាអគ្គលេខាធិការឡើយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


