ព័ត៌មានអន្ដរជាតិ
អានុទីន ស្នើព្រះរាជក្រឹត្យរំលាយសភារួចហើយ ដើម្បីទប់ស្កាត់បក្សប្រជាជនរឿងកែរដ្ឋធម្មនុញ្ញ
សារព័ត៌មានថៃនានា បានផ្សាយជាបន្តបន្ទាប់អំពីពាក្យចចាមអារ៉ាមដែលកំពុងតែផ្សព្វផ្សាយយ៉ាងរហ័សដែលថា នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានដាក់សំណើរថ្វាយព្រះមហាក្សត្រ សុំរំលាយសភារួចហើយនៅល្ងាចនេះថ្ងៃទី១១ខែវិច្ឆិកានេះ គឺត្រៀមទុកមុន គណបក្សប្រជាជនដែលជាគណបក្សគាំទ្រលោកឲ្យឡើងជានាយករដ្ឋមន្ត្រី និងកំពុងប្រមូលហត្ថលេខារបស់សមាជិកសភាសម្រាប់ការជជែកដេញដោលដកសេចក្តីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។

សារព័ត៌មាន Khaosod របស់ថៃ បានផ្សាយថា ការស្នើចុតម៉ាយនោះធ្វើតាមការគាំទ្ររបស់គណបក្ស Bhumjaithai ក្នុងការរក្សាលក្ខខណ្ឌដែលសមាជិកព្រឹទ្ធសភាមួយភាគបីត្រូវតែអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងការជជែកដេញដោលលើកទីបី។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា វេលាម៉ោង ត្រឹមវេលាម៉ោង៩យប់ នៅថ្ងៃទី១១ខែធ្នូ បន្ទាប់ពីគណបក្សប្រជាជនបានផ្លាស់ប្តូរហត្ថលេខារបស់សមាជិកសភាសម្រាប់ចលនាដាក់ញត្តិដកសេចក្តីទុកចិត្តតាមមាត្រា១៥១ នៃរដ្ឋធម្មនុញ្ញ សម្រាប់ការរារាំងដល់ការបោះឆ្នោត ដែលសមាជិកសភាគណបក្ស Bhumjaithai បានបោះឆ្នោតគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីរក្សាអំណាចអនុម័តមួយភាគបីនៅក្នុងដៃព្រឹទ្ធសភាសម្រាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យការកែប្រែរដ្ឋធម្មនុញ្ញពិបាកចេញរួចក្នុងការជជែកដេញដោលលើកទី៣នោះ។
ដើម្បីរារាំងសកម្មភាពរបស់គណបក្សប្រជាជននេះ មានសេចក្តីរាយការណ៍មកថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ឆានវីរៈគុល បានបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរំលាយសភា ដើម្បីអនុម័តរួចហើយ៕
រ៉ាន់ រើយ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


