ព័ត៌មានអន្ដរជាតិ
ត្រាំ ខកចិត្តខ្លាំង ដែលចិនកាត់ទោសសេដ្ឋីហុងកុងជាប់ទោសមួយជីវិត និងស្នើលោកស៊ី ពិចារណាដោះលែង
កាលពីថ្ងៃចន្ទទី១៥ធ្នូនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្តែងការខកចិត្តជាខ្លាំងចំពោះការកាត់ទោសរបស់តុលាការហុងកុង លើមហាសេដ្ឋី Jimmy Lai ដែលជាស្ថាបនិកកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily ដោយលោកបានស្នើសុំឲ្យប្រធានាធិបតីចិន ស៊ី ជីនពីង ពិចារណាឲ្យដោះលែង។

ប្រធានាធិបតីបាននិយាយជាមួយអ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval អំពីលោក Lai នៅថ្ងៃដដែលនោះថា «មែនទែនទៅ គាត់គ្រាន់តែបុរសចំណាស់ម្នាក់ ហើយសុខភាពក្នុងរាងកាយក៏មិនស្រួលដែរ។ ក្នុងនោះដែរ លោកបានបន្ថែមថា ខ្លួនបាននិយាយជាមួយប្រធានាធិបតីចិន ព្រមទាំងស្នើសុំឲ្យគាត់ពិចារណាដោះលែងលោក Lai។ ប៉ុន្តែ គេមិនដឹងថាពេលណាត្រាំបានធ្វើការស្នើសុំនោះទេ។
តាមរបាយការណ៍ចេញផ្សាយដោយ NHK កាលពីថ្ងៃចន្ទ តុលាការហុងកុងបានរកឃើញថា លោក Jimmy Lai មានទោសពីបទឃុបឃិតជាមួយកងកម្លាំងបរទេស និងបោះពុម្ពផ្សាយសម្ភារៈញុះញង់ ក្រោមច្បាប់សន្តិសុខជាតិដែលកំណត់ដោយទីក្រុងប៉េកាំង ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត ទោះបីជាសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនក៏ដោយ។
លោកត្រូវបានចាប់ខ្លួននៅឆ្នាំ ២០២០ ក្រោមច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលត្រូវបានដាក់ចេញដោយទីក្រុងប៉េកាំងក្នុងខែមិថុនា ឆ្នាំដដែល ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានបន្តអស់រយៈពេលជាច្រើនខែនៅក្នុងតំបន់ពាក់កណ្តាលស្វយ័តរបស់ប្រទេសចិន។
នាពេលកន្លងមក កាសែត Apple Daily បានបោះពុម្ពផ្សាយអត្ថបទដែលរិះគន់រដ្ឋាភិបាលចិន។ ក្រោយមក វាត្រូវបានបិទនៅឆ្នាំ ២០២១ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនលោក Lai និងនាយកប្រតិបត្តិផ្សេងទៀត ហើយទ្រព្យសម្បត្តិរបស់កាសែតក៏ត្រូវបានបង្កកផងដែរ។
លោក Lai ត្រូវបានឃុំខ្លួនអស់រយៈពេលជិត៥ឆ្នាំមកហើយ។ ក្នុងនោះដែរ ប្រទេសលោកខាងលិចបានថ្កោលទោសការកាត់ក្តី ដោយពួកគេចោទប្រកាន់ទីក្រុងប៉េកាំងថា បានបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ ហើយអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់។ លោកត្រាំក៏ធ្លាប់បានលើកឡើងថា លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីជួយសង្គ្រោះលោក Lai ចេញពីការកាត់ទោស៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មហាសេដ្ឋីហុងកុង ជាប់ពន្ធនាគារអស់មួយជីវិត ពីបទ «គំរាមកំហែងដល់សន្តិសុខជាតិ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


