Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់បម្រាមប្រទេសចំនួន៧ទៀត មិនឲ្យចូល សហរដ្ឋអាមេរិក

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានដាក់បន្ថែមប្រទេសចំនួន៧ទៀតហើយ ចូលទៅក្នុងបញ្ជីហាមឃាត់មិនឲ្យចូលទៅសហរដ្ឋអាមេរិក ក្នុងនោះក៏មានបន្ថែមដែនដីប៉ាឡេស្ទីនផងដែរ។

ប្រទេសទាំងត្រូវបានហាមឃាត់ (រូបថត៖ AXIOS)

តាមការផ្សាយរបស់ Reuters កាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ សេតវិមានបញ្ជាក់ថា ប្រទេសទាំង៧ថ្មីទៀតនេះមានដូចជា៖ បួគីណាហ្វាសូ ម៉ាលី នីហ្សេរ ស៊ូដង់ខាងត្បូង ស៊ីរី សេរ៉ាឡេអូន និងឡាវ។

លោកត្រាំបានលើកឡើងពីបញ្ហាអន្តោប្រវេសន៍របស់ប្រទេសទាំងនោះនិងការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក សម្រាប់ការហាមឃាត់នេះ ហើយបម្រាមនឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២៦។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

កាលពីខែមិថុនា លោកត្រាំ បានអនុម័តហាមឃាត់ទាំងស្រុង មិនឲ្យប្រទេសចំនួន១២ចូលសហរដ្ឋអាមេរិក មានដូចជា៖ អាហ្វហ្គានីស្ថាន, មីយ៉ាន់ម៉ា, ឆាដ, សាធារណរដ្ឋកុងហ្គោ, ហ្គីណេអេក្វាទ័រ, អេរីទ្រា, ហៃទី, អ៊ីរ៉ង់, លីប៊ី, សូម៉ាលី, ស៊ូដង់ និង យេម៉ែន។

ដូច្នេះបានន័យថា សរុបមក គិតត្រឹមខែធ្នូឆ្នាំ ២០២៥ ចំនួនប្រទេសដែលត្រូវហាមឃាត់ពេញលេញបានកើនដល់១៩ ហើយចំនួនប្រទេសសរុបដែលរងការរឹតបន្តឹង បានឡើងដល់ ៣៩ ប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម