Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី៖ អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់ពីមុនមកធ្វើជាគោល ក្នុងការដោះស្រាយបញ្ហា

បានផុស

នៅ

ក្នុងអំឡុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ លោក Mohamad Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានលើកឡើងថា៖ «អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់កាលពីមុនមកធ្វើជាគោល ក្នុងការដោះស្រាយបញ្ហា»។ នេះបើតាមការផ្សាយរបស់ Bernama

លោក Mohamad Hasan (រូបថត៖ Bernama)

ថ្លែងក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ Mohamad បញ្ជាក់ថា៖ «អាស៊ានត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានភាពកម្ពុជា-ថៃ ត្រូវតែលើសពីការបន្ធូរបន្ថយភាពតានតឹង»។

លោកបន្តថា៖ «អាស៊ានគួរតែយកមេរៀនដែលធ្លាប់ឆ្លងកាត់កាលពីមុនមកធ្វើជាគោល ដោយផ្អែកលើ បញ្ញាញាណ សាមគ្គីភាព និងទំនុកចិត្ត ដែលកត្តាទាំងនេះហើយ ធ្វើឲ្យតំបន់នេះឆ្លងផុតដំណាក់កាលនៃភាពវឹកវរនានា»។

សម្រាប់ពាក្យ «មេរៀនពីអតីតកាល» ត្រូវគេមើលឃើញថា គឺលោក Mohamad ចង់រំលឹកដល់ជម្លោះកម្ពុជា-ថៃ ជុំវិញប្រាសាទព្រះវិហារកាលពីឆ្នាំ ២០១១ ដែលកាលនោះ អាស៊ាន (ក្រោមការដឹកនាំរបស់ឥណ្ឌូណេស៊ី) បានដើរតួជាអ្នកសម្របសម្រួលដោយជោគជ័យ រហូតឈានដល់ការបញ្ជូនអ្នកសង្កេតការណ៍មកកាន់ព្រំដែន។

ម្យ៉ាងការប្រើកម្លាំងបាយ គឺមិនអាចដោះស្រាយបញ្ហាព្រំដែនបានយូរអង្វែងឡើយ ដែលមានតែការចរចាប៉ុណ្ណោះទើបនាំមកនូវសន្តិភាពពិតប្រាកដបាន៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម