Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូងនឹងវែកមុខ​​មន្ត្រីការពារជាតិ ដែល​ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកឆ្នាំ២០២៤

បានផុស

នៅ

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាន​ប្រកាស​​នា​ថ្ងៃ​ទី​២២​ធ្នូ​នេះ​ថា ខ្លួនកំពុងស្វែងរកការដាក់វិន័យលើមន្ត្រីប្រហែល​១០នាក់ រួមទាំងបុគ្គលិកយោធាផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការចូលរួមក្នុងសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីខែធ្នូ​ឆ្នាំ​២០២៤ ដោយអតីតប្រធានាធិបតី Yoon Suk Yeol។

សកម្មភាព​ទាមទារ​ឲ្យ​លោក Yoon ចុះ​ចេញ​ពី​តំណែង (រូបថត៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Korea Herald ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីការបង្កើតក្រុមការងារពិសេសមួយរបស់ក្រសួងការពារជាតិ ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី Lee Jae Myung ដែលជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយពាសពេញរដ្ឋាភិបាល ចំពោះការប្រព្រឹត្តខុសដែលពាក់ព័ន្ធនឹងក្រឹត្យច្បាប់អាជ្ញាសឹក ដែលបាននាំឲ្យលោក Yoon ត្រូវបានដកចេញពីតំណែង។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី Chung Bin-na បាននិយាយថា សវនកម្មផ្ទៃក្នុងដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ កំពុងត្រូវបានពិនិត្យឡើងវិញដោយអង្គភាពស៊ើបអង្កេត និងវិភាគដែលទើបនឹងបង្កើតថ្មី ដោយករណីនីមួយៗនឹងត្រូវបញ្ជូនទៅដាក់វិន័យជាបន្តបន្ទាប់ នៅពេលដែលការត្រួតពិនិត្យត្រូវបានបញ្ចប់។

លោកស្រីបានបន្តថា ព័ត៌មានលម្អិតអំពីបុគ្គលដែលពាក់ព័ន្ធ និងការចោទប្រកាន់ជាក់លាក់ នឹងត្រូវបង្ហាញជាសាធារណៈ បន្ទាប់ពីការបញ្ជូនសំណុំរឿងជាផ្លូវការទៅកាន់គណៈកម្មាធិការវិន័យ។

ក្រសួងការពារជាតិបានដំណើរការក្រុមការងារដែលមានសមាជិក៥៣នាក់ ចាប់តាំងពីចុងខែវិច្ឆិកាមក ដែលនេះគឺជាក្រុមការងារធំបំផុតក្នុងចំណោមក្រុមការងាររាប់សិបដែលត្រូវបានបង្កើតឡើងនៅតាមស្ថាប័នរដ្ឋាភិបាល ដើម្បីស៊ើបអង្កេតលើព្រឹត្តិការណ៍ច្បាប់អាជ្ញាសឹកនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម