ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀងនឹងបន្តអូសបន្លាយ វាយប្រហារភាគខាងត្បូងប្រទេសថៃ ពេញមួយសប្តាហ៍នេះ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានជាថ្មីម្តងទៀត អំពីព្យុះភ្លៀងដែលនឹងបន្តអូសបន្លាយវាយប្រហារភាគខាងត្បូង ពេញមួយសប្តាហ៍នេះតែម្តង ខណៈតំបន់ខ្លះនឹងត្រូវរងគ្រោះធ្ងន់ធ្ងរ។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥ ខេត្តភាគខាងត្បូងប្រទេសថៃ ជាពិសេស Surat Thani នឹងរងគ្រោះខ្លាំងដោយព្យុះភ្លៀង ជាមួយកម្លាំងខ្យល់បក់ខ្លាំង រហូតដល់ថ្ងៃអាទិត្យទី២៨។
ក្រៅពីនេះ ខេត្ត Nakhon Si Thammarat ក៏ទទួលរងនូវឥទ្ធិពលព្យុះភ្លៀងនេះដែរ ស្របពេលមានការព្រមានថា បូករួមជាមួយកម្លាំងខ្យល់បក់, ទឹករលកសមុទ្រអាចមានកម្ពស់ខ្ពស់រហូតដល់ទៅជាង១ម៉ែត្រទៅ២ម៉ែត្រឯណោះ។
យោងតាមនាយកដ្ឋាន, ឥទ្ធិពលនៃព្យុះនេះគឺបណ្តាលមកពី កម្លាំងខ្យល់មូសុងឦសានកាន់តែខ្លាំងដែលគ្របដណ្តប់ឈូងសមុទ្រថៃ តំបន់ភាគខាងត្បូង និងសមុទ្រអាន់ដាម៉ាន់។

មិនមែនត្រឹមតែព្យុះភ្លៀងទេ នាយកដ្ឋានក៏ព្រមានអំពីបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរនៅតាមបណ្តាខេត្តភាគខាងត្បូង។
ព្យុះភ្លៀងនេះកើតឡើង បន្ទាប់ពីខេត្តភាគខាងត្បូងចំនួន៧ត្រូវវាយប្រហារខ្លាំងដោយព្យុះមូសុង ក្នុងនោះ មាន៤ខេត្តដូចជា Songkhla, Pattani, Yala និង Narathiwat ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។
ម្យ៉ាង គ្រោះធម្មជាតិចុងក្រោយនេះកើតឡើង ក្រោយពេលភាគខាងត្បូងប្រទេសថៃ ជាពិសេសស្រុក ហាតយ៉ៃ នៃខេត្ត សុងក្លា ទើបតែធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវ ដែលសម្លាប់មនុស្សរាប់រយនាក់។
ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេស គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


