ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបដិសេធដកកម្លាំងយោធាខ្លួនចេញពីតំបន់ហ្គាហ្សា
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា យោធារបស់អ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់ហ្គាហ្សាទេ ដរាបណាកងទ័ពរបស់ខ្លួនមិនបានបោះទីតាំងឈរជើង ក្នុងទឹកដីរបស់ប៉ាឡេស្ទីន។ បើតាមសារព័ត៌មានរ៉យទ័រ។

ថ្លែងកាលពីថ្ងៃអង្គារ លោក Katz បាននិយាយថា កងកម្លាំងអ៊ីស្រាអែលនៅតែដាក់ពង្រាយទូទាំងតំបន់ហ្គាហ្សាដដែល បើទោះបីជាមានការចុះហត្ថលេខាស្តីពីសន្តិភាព ដែលមានការគាំទ្រដោយសហរដ្ឋអាមេរិក រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងខែតុលាក៏ដោយ។
ការអំពាវនាវនោះមានគោលបំណងឱ្យអ៊ីស្រាអែលដកទ័ពចេញ និងហាមឃាត់មិនឱ្យតាំងទីលំនៅណាមួយរបស់ប្រជាជនអ៊ីស្រាអែលក្នុងទឹកដីប៉ាឡេស្ទីនឡើយ។
លោក Katz បាននិយាយថា៖«យើងបានចូលទៅជ្រៅក្នុងតំបន់ហ្គាហ្សាហើយ យើងនឹងមិនចាកចេញពីទីនេះទេ។ យើងនៅទីនេះដើម្បីការពារទឹកដីរបស់យើង»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល លោក Katz បានបន្ថែមថា៖«ក្នុងពេលវេលាណាមួយ យើងនឹងបង្កើត Nahal [កងពលតូចថ្មើរជើងរបស់អ៊ីស្រាអែល] នៅភាគខាងជើងហ្គាហ្សា ជំនួសឱ្យកន្លែងតាំងទីលំនៅដែលត្រូវបានដកចេញ»។
ប៉ុន្មានម៉ោងក្រោយមក លោកបានចេញសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយនិយាយថាអង្គភាព Nahal នឹងត្រូវឈរជើងនៅហ្គាហ្សា «ក្រោមហេតុផលដើម្បីរក្សាសន្តិសុខប៉ុណ្ណោះ»។
តែយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមន្ត្រីអាមេរិកមិនពេញចិត្តនឹងការលើកឡើងរបស់លោក Katz និងទាមទារឱ្យមានការបំភ្លឺឡើងវិញ។
ទន្ទឹមនឹងនេះផងដែរ អំពើហិង្សាដោយកម្លាំងរបស់អ៊ីស្រាអែល និងការផ្លាស់ប្តូរទីកន្លែងនៅតំបន់ West Bank នៅតែកើតមាន ខណៈដែលការសម្លាប់នៅតែបន្តក្នុងតំបន់ហ្គាហ្សា ទោះបីជាមានការចុះហត្ថលេខានៃបទឈប់បាញ់ក៏ដោយ។
មន្ត្រីប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង ១,១០០នាក់ត្រូវបានសម្លាប់ ប្រហែល ១១,០០០នាក់ត្រូវបានរងរបួស និងជាង ២១,០០០នាក់ត្រូវបានចាប់ខ្លួន។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចាប់តាំងពីបទឈប់បាញ់បានបានកើតឡើងនៅថ្ងៃទី ១១ ខែតុលា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០៦នាក់ត្រូវបានសម្លាប់ និង ១,១១៨នាក់រងរបួស។
ក្រសួងបាននិយាយទៀតថា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរបស់អ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីន ៧០,៩៤២នាក់ត្រូវបានសម្លាប់ និង ១៧១,១៩៥នាក់បានរងរបួស៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


