Connect with us

ព័ត៌មានអន្ដរជាតិ

នៅថៃ មន្ត្រីនិងពលរដ្ឋមួយចំនួន កំពុងខឹងលោក ត្រាំ

បានផុស

នៅ

ពលរដ្ឋថៃនិងមន្ត្រីមួយចំនួន ដែលធ្លាប់តែសើចចំអកនិងមើលងាយកម្ពុជា ហើយអួតក្អេងក្អាង អំពីការវាយប្រហារដោយយន្តហោះចម្បាំង F-16 ពេលនេះត្រូវស្ពឹកមុខវិញហើយ ក្រោយប្រធានាធិបតីមហាអំណាចអាមេរិក ដូណាល់ ត្រាំ បកស្បែកមុខ ដោយលោកនិយាយច្បាស់ៗជាសាធារណៈថា ថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុនលើកម្ពុជា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ប្រាប់ទៅអ្នកសារព័ត៌មាន នៅឯភូមិគ្រឹះ Mar-a-Lago ក្នុងរដ្ឋហ្វ្លរីដា កាលពីថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក បានចាត់ទុកការឈ្លានពាននេះថាជាសង្គ្រាមមួយក្នុងចំណោមសង្គ្រាមចំនួន៨ ដែលរដ្ឋបាលរបស់លោកបានចូលរួមអន្តរាគមន៍។

ប្រមុខសេតវិមានថ្លែងថា៖ «ថៃកំពុងតែចាប់ផ្តើមធ្វើឲ្យប្រសើរឡើងវិញហើយ។ អ្នកដឹងទេ ពួកគេបានចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជា ពួកគេបានចាប់ផ្តើមវាឡើងវិញ ប៉ុន្តែខ្ញុំគិតថា យើងកំពុងគ្រប់គ្រងបញ្ហានោះបានយ៉ាងល្អប្រសើរហើយ»។ ការអត្ថាធិប្បាយរបស់លោកត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃគឺជាអ្នកឈ្លានពានកម្ពុជាមុន។

សម្តីរបស់លោកត្រាំ ធ្វើឲ្យមជ្ឈដ្ឋានក្នុងប្រទេសនៅមិនសុខ ដោយចេញមកប្រតិកម្មទាំងមន្ត្រីនិងរាស្រ្តហើយជះកំហឹងខ្លាំងៗដាក់ប្រធានាធិបតីអាមេរិក។ សារព័ត៌មានថៃជាច្រើនបានយកសម្តីលោកត្រាំទៅផ្សាយ ហើយក្នុងនោះ គេឃើញមានពលរដ្ឋថៃភ្លូកទឹកភ្លូកដី ចូល Comment ស្តីបន្ទោសមេដឹកនាំសេតវិមាន ដែលថា កាន់ជើងកម្ពុជា។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ក្នុង Comment ខ្លះ ពលរដ្ឋថៃ ប្រាប់ឲ្យលោកត្រាំ កុំមកចេះដឹង ព្រោះរឿងនេះមិនមែនរឿងរបស់អាមេរិកទេ។ Comment ខ្លះទៀតបានស្តីឲ្យលោកត្រាំ ថា កុំចូលពាក់ព័ន្ធអីព្រោះនេះជាជម្លោះរវាង២ភាគីគឺថៃនិងកម្ពុជា ដ្បិតតែការពិតគឺថៃជាអ្នកឈ្លានពានកម្ពុជា ក៏ដោយ។ មិនត្រឹមប៉ុណ្ណឹង មានអ្នកខ្លះទៀតភូតកុហកថា កម្ពុជាជាអ្នកបាញ់មុននិងជាអ្នករំលោភបំពានដីថៃ ទាំងដែលគ្រប់យ៉ាងត្រូវបានលោកត្រាំដឹងអស់ទៅហើយថា ថៃទេដែលជាអ្នកខុសក្នុងរឿងនេះ។

កុំថាឡើយពលរដ្ឋ សូម្បីរដ្ឋមន្ត្រីការពារជាតិថៃ ក៏ចេញមុខដើរតួកម្សត់ដែរ ដោយនិយាយថា គ្មាននរណាកាន់ជើងថៃសោះ ថៃជាអ្នករងគ្រោះ។

យ៉ាងណា ពេលនេះអន្តរជាតិដឹងឮអស់ទៅហើយថា អ្នកណាជាជនរងគ្រោះពិតប្រាកដ! ច្បាស់ណាស់ ថៃជាអ្នកឈ្លានពានកម្ពុជា ហើយកម្ពុជា នឹងទទួលបានយុត្តិធម៌ក្នុងពេលឆាប់ៗ៕ 

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម