ព័ត៌មានអន្ដរជាតិ
លោកត្រាំជំរុញឲ្យមេដឹកនាំអ៊ីស្រាអែល ឆាប់អនុវត្តដំណាក់កាលទី២ នៃផែនការសន្តិភាពហ្គាហ្សា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅរីសត Mar-a-Lago នាថ្ងៃចន្ទទី២៩ខែធ្នូឆ្នាំ២០២៥នេះ ដើម្បីជំរុញឲ្យមានការឈានទៅដល់ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

យោងតាម AFP ជំនួបដ៏សំខាន់នេះកើតឡើងចំពេលដែលមានការព្រួយបារម្ភថា ទាំងភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងអនុវត្តយឺតយ៉ាវក្នុងដំណាក់កាលទី២ ដែលតម្រូវឲ្យអ៊ីស្រាអែលដកទ័ពចេញពីហ្គាហ្សា និងតម្រូវឲ្យក្រុមហាម៉ាសទម្លាក់អាវុធទាំងស្រុង។ លោកត្រាំ មានបំណងចង់ប្រកាសពីការបង្កើតរដ្ឋាភិបាលបច្ចេកទេសប៉ាឡេស្ទីន និងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៅដើមខែមករាខាងមុខ។
ទោះជាយ៉ាងណា លោកណេតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថា នឹងព្យាយាមបង្វែរការយកចិត្តទុកដាក់ទៅលើបញ្ហា អ៊ីរ៉ង់ វិញ។ លោកគ្រោងនឹងជំរុញឲ្យអាមេរិកបង្កើនការវាយប្រហារលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដោយលើកឡើងថា អ៊ីរ៉ង់គឺជាការគំរាមកំហែងមិនត្រឹមតែចំពោះតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះក្រុងវ៉ាស៊ីនតោនផងដែរ។
អ្នកវិភាគយល់ថា ការផ្ដោតលើបញ្ហាអ៊ីរ៉ង់នេះ គឺជាយុទ្ធសាស្ត្ររបស់លោកណេតាន់យ៉ាហ៊ូ ដើម្បីបង្វែរការរិះគន់ចំពោះការជាប់គាំងនៃសន្តិភាពនៅហ្គាហ្សា ខណៈដែលអ៊ីស្រាអែលរៀបនឹងចូលដល់ឆ្នាំបោះឆ្នោតរើសមេដឹកនាំថ្មី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


