ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ថា បើមិនសហការជាមួយអាមេរិក អាចត្រូវធ្ងន់ជាង ម៉ាឌូរ៉ូ ទៀត
ក្រោយលោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានអាមេរិកចាប់ខ្លួននិងអស់តំណែងជាមេដឹកនាំប្រទេសវ៉េណេស៊ុយអេឡានោះ លោកស្រី Delcy Rodriguez ក៏ចូលកាន់តំណែងជាប្រធានាធិបតីស្តីទី។

យ៉ាងណា តំណែងរបស់លោកស្រីនៅតែក្តៅ ដោយប្រមុខសេតវិមាន ដូណាល់ ត្រាំ គំរាមថា បើមិនព្រមសហការជាមួយអាមេរិកទេនោះ លោកស្រីប្រហែលជាត្រូវធ្ងន់ជាងលោក ម៉ាឌូរ៉ូ ទៀត។
ថ្លែងប្រាប់កាសែត Atlantic ក្នុងបទសម្ភាសតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦, លោកត្រាំ គំរាមថា ប្រសិនបើប្រធានាធិបតីបណ្ដោះអាសន្ន Delcy Rodriguez មិនធ្វើអ្វីដែលត្រឹមត្រូវទេនោះ នាងនឹងត្រូវសងត្រឡប់មកវិញនូវតម្លៃមួយដ៏ខ្ពស់បំផុត។

ចំពោះរឿងរ៉ាវដែលបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក! សហរដ្ឋអាមេរិក បើកការវាយប្រហាររដ្ឋធានីការ៉ាកាស ទាំងកណ្តាលអាធ្រាត្រ ហើយចាប់ខ្លួនលោកម៉ាឌូរ៉ូនិងភរិយា ទាំងដែលកំពុងគេងលង់លក់។
លោកត្រាំចោទថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា ជាមេគ្រឿងញៀន បើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងក្រុមភេរវកម្ម ចូលទៅក្នុងទឹកដីអាមេរិក។
លោក ម៉ាឌូរ៉ូ នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ។ លោកនឹងត្រូវកាត់ទោសនៅក្នុងទីក្រុងញូវយ៉ក លើបទចោទប្រកាន់ព្រហ្មទណ្ឌសហព័ន្ធ រួមមាន៖ ការឃុបឃិតធ្វើភេរវកម្មគ្រឿងញៀន និងការឃុបឃិតនាំចូលកូកាអ៊ីន៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


