ព័ត៌មានអន្ដរជាតិ
ប៉ូលិសម្នាក់រងរបួសពីការវាយប្រហារដ៏កក្រើកនៅភាគខាងត្បូងថៃ ខណៈសមត្ថកិច្ចសង្ស័យក្រុមបំបែកខ្លួន
យ៉ាងហោចណាស់មន្ត្រីប៉ូលិសម្នាក់បានរងរបួសពីការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនៅតាមស្ថានីយប្រេងសាំង PTT នៅខេត្តចំនួន៣ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ជាទីដែលមានអំពើហិង្សាដោយសារការវាយប្រហារដោយគ្រាប់បែកនេះជាញឹកញាប់។ ប៉ូលិសដាក់ការសង្ស័យលើក្រុមបំបែកទាមទារបំបែករដ្ឋ។

យោងសេចក្តីរាយការណ៍របស់សារព័ត៌មាន Thai Enquirer នៅព្រឹកថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនោះបានធ្វើឡើងនៅក្នុងខេត្តចំនួន៣ គឺខេត្តណារ៉ាធីវ៉ាត់ ខេត្តផាត់តានី និងខេត្តយ៉ាឡា ដោយបណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់រងរបួស ប៉ុន្តែមានមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ជនស៊ីវិលនោះទេ។
ការវាយប្រហារនេះបានធ្វើឡើងដោយមានការរៀបចំសហការគ្នាយ៉ាងឡើង និងបានធ្វើសកម្មភាពនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ខែមករា ហើយការវាយប្រហារនេះបានកើតឡើងនៅម៉ោងស្ទើរតែដំណាលគ្នា។ នៅខេត្តណារ៉ាធីវ៉ាត រងការវាយប្រហារខ្លាំងជាងគេមានរហូតដល់៦កន្លែង។
ប៉ូលិស ដែលត្រូវបានដកស្រង់ពីអ្នកសារព័ត៌មានថៃ បាននិយាយថា ក្រុមវាយប្រហារ បានធ្វើដំណើរជាក្រុមប្រដាប់ដោយកាំភ្លើងវែង និងដាក់បង្កៃគ្រាប់ផ្ទុះ កំណត់ពេលឲ្យផ្ទុះ នៅស្ថានីយសាំងនិងហាងអាហារ ស៊ីតែនសាំង។
សារព័ត៌មានថៃសំខាន់ៗ បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីការបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈ PTT ចំនួន១១កន្លែងផ្សេងគ្នា ។
យោងតាមសារព័ត៌មាន Khaosod English អាជ្ញាធរជឿថា ក្រុមបះបោរបំបែករដ្ឋមូស្លីម ថៃ-ម៉ាឡេជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ស្នងការប៉ូលិសខេត្ត ផាតតានី ឧត្តមសេនីយ៍ទោ Santat Chueaphuttan បានកោះប្រជុំភ្នាក់ងារសន្តិសុខបន្ទាន់ដើម្បីពិនិត្យមើលភស្តុតាងជាក់ស្តែង និង ពិនិត្យកាមេរ៉ាសុវត្ថិភាពតាមទីតាំងកើតហេតុ។

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post និង The Nations ដែលបានដកស្រង់ការបញ្ជាក់ពីបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង ផ្សាយថា ក្រុមមនុស្សដែលមានចេតនាអាក្រក់បានបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈជាច្រើននៅក្នុងតំបន់ជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ហើយអាជ្ញាធរសន្តិសុខកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។
នៅភាគខាងត្បូងថៃ ជាទូទៅមានក្រុមច្រើនបង្កចលនាហិង្សាដោយសារការទាមទារបំបែករដ្ឋ ប៉ុន្តែក្រុមដែលសកម្មបំផុត ត្រូវបានគេដឹងថា ឈ្មោះ «Barisan Revolusi Nasional (BRN)» ដែលជាក្រុមទាមទារបំបែករដ្ឋមូស្លីមម៉ាឡេ ហើយធ្វើសកម្មនៅតំបន់ខេត្តទាំង៣មានខេត្តណារ៉ាធីវ៉ាត ខេត្តផាត់តានី និងខេត្តយ៉ាឡា។
រ៉ាន់ រើយ

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


