ព័ត៌មានអន្ដរជាតិ
គ្មានករណីឆ្លងមែន តែទីក្រុង Melbourne រកឃើញវីរុសកូវីដ-១៩ ក្នុងលូទឹកស្អុយ
បំណែកនៃមេរោគ កូវីដ-១៩ ត្រូវបានគេរកឃើញនៅក្នុងលូទឹកស្អុយ នៅតំបន់ជាយក្រុងMelbourne ចំនួន៣១ទីតាំង ថ្វីបើគ្មានករណីឆ្លងក្នុងសហគមន៍នៅរដ្ឋ Victoria ក្នុងរយៈពេលជិត២ខែក៏ដោយ។

ការព្រមានថ្មីបំផុតកាលពីយប់ថ្ងៃអង្គារនេះ បានជំរុញឲ្យអ្នកដែលរស់នៅតំបន់ជាយក្រុងភាគខាងជើងនិងភាគខាងកើតទីក្រុង Melbourne ត្រូវតាមដានរោគសញ្ញានៃជំងឺកូវីដ-១៩។
ករណីឆ្លងក្នុងសហគមន៍ចុងក្រោយបំផុតរបស់រដ្ឋ Victoria ត្រូវបានគេរាយការណ៍កាលពី ៥៣ថ្ងៃមុន។

ក្រុមមន្រ្តីសុខាភិបាលបាននិយាយថា សំណាកទឹកស្អុយនេះ គឺបណ្តាលមកពីអ្នកឆ្លងកូវីដ-១៩បានបញ្ចេញភាគល្អិត នៅពេលពួកគេឆ្លងរោគដំណាក់កាលដំបូង។
ប្រធានផ្នែកសុខាភិបាលរបស់រដ្ឋ Victoria លោក Brett Sutton បាននិយាយថា វាអាចទៅរួចដែលថា ការរកឃើញទាំងនេះគឺដោយសារតែអ្នកទៅតំបន់ទាំងនោះ មានផ្ទុកជំងឺកូវីដ-១៩។

ក្នុងចំណោមតំបន់ជាយក្រុងភាគខាងជើងមានដូចជា Ascot Vale, Brunswick, Brunswick West, Coburg, Essendon និង Essendon Fields។ រីឯនៅភាគខាងកើតរួមមាន Bayswater, Bayswater North, Boronia, Croydon, Croydon North និង Croydon South។
រោគសញ្ញាដែលត្រូវឃ្លាំមើលរួមមានឈឺបំពង់ក ក្អក ដង្ហើមខ្លី គ្រុនក្តៅ និងបាត់បង់ឬផ្លាស់ប្តូរអារម្មណ៍ឬក្លិន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ របកគំហើញមួយទៀត! វ៉ាក់សាំងប្រឆាំងកូវីដផលិតពីថ្នាំជក់ ដែលមានតម្លៃកាន់តែថោក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


