Connect with us

ព័ត៌មានអន្ដរជាតិ

​រុស្ស៊ី​​វាយ​ប្រហារ​​សាហាវ​ ចំពេល​ក្រុម​ចរចា​កំពុងបន្ត​​ប្រព្រឹត្តទៅ​នៅ​​អារ៉ាប់រួម​

បានផុស

នៅ

ខណៈពេលដែល​​​ប្រមុខ​​យោធា​​​រុស្ស៊ី​និង​អ៊ុយក្រែន​​​​ជួបប្រជុំ​​ត្រីភាគី​ជាមួយ​​​អ្នកសម្របសម្រួល​សហរដ្ឋអាមេរិក​​​ដោយ​មាន​​អារ៉ាប់រួម​ធ្វើជាម្ចាស់ផ្ទះ​ នៅ​ប្រទេសអ៊ុយក្រែន​ឯណោះវិញ ​មានសេចក្តីរាយការណ៍ដែលថា ​រុស្ស៊ី​បាន​បើក​កា​រវាយប្រហារ​ដ៏ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​សេចក្តីរាយការណ៍​របស់​បណ្តាញ​សង្គម ​ដោយ​ដកស្រង់​​​​​ការ​អះអាង​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌិមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ដែល​និយាយថា​ រុស្ស៊ីបាញ់យន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ៣៧០ គ្រឿង និងមីស៊ីល ២១ គ្រាប់ ប្រឆាំងអ៊ុយក្រែនពេញមួយយប់​​​ថ្ងៃសុក្រ ជារាត្រី​ដែល​មន្ត្រី​កំពូល​យោធាអ៊ុយក្រែន​និង​រុស្ស៊ី​ផ្តើម​ចរចា​​លើក​ដំបូង​។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌិមៀរ ហ្សេលេនស្គី បាននិយាយថា រុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ៣៧០ គ្រឿង និងមីស៊ីល ២១ គ្រាប់ ប្រភេទផ្សេងៗគ្នា ប្រឆាំងនឹងអ៊ុយក្រែន ក្នុងអំឡុងពេលវាយប្រហារទ្រង់ទ្រាយធំមួយយប់ ឈាន​ចូលថ្ងៃទី២៤ខែមករា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ Telegram លោក វ៉ូឡូឌិមៀរ ហ្សេលេនស្គី បាននិយាយថា ការវាយប្រហារនេះផ្តោតលើតំបន់ជាច្រើននៅទូទាំងប្រទេស រួមទាំងទីក្រុងគៀវ និងតំបន់ជុំវិញ តំបន់ Sumy, Kharkiv និង Chernihiv។

​តាមសេចក្តីរាយការណ៍​របស់​រ៉យទ័រ និង​ប្រភព​​ព័ត៌មាន​បស្ចឹមប្រទេស​​​មួយចំនួនទៀត​ បាន​​​ផ្សាយ​នៅ​​ល្ងាច​ថ្ងៃសៅរ៍​ទី​២៤​ខែ​​​​មករានៅ​ប្រទេស​អារ៉ាប់​រួម (UAE) ប៉ុន្តែ​គ្មានលទ្ធ​ផល​ពីជំនួប​ចរចា​លើក​ដំបូង​នោះ​ត្រូវ​បាន​​ផ្សាយឲ្យដឹងនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម