Connect with us

ព័ត៌មានអន្ដរជាតិ

កុមារ​នៅ​តំបន់​ហ្គាហ្សា​ទទួល​បាន​សម្ភារៈ​សិក្សាលើកដំបូង ចាប់​ពីសង្គ្រាម​ផ្ទុះ​ឡើង​

បានផុស

នៅ

ទី​ភ្នាក់​ងារ​កុមារ​របស់​អង្គការ​សហប្រជាជាតិ​ [UNICEF] បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ផ្តល់​សម្ភារៈ​សិក្សា​ជា​លើក​ដំបូង​​ក្នុង​រយៈ​ពេល២ឆ្នាំកន្លះ​ទៅ​កាន់​ហ្គាហ្សាសម្រាប់​ការ​ផ្តល់​ជូន​កុមារ​​ឲ្យ​ទទួលបាន​ការ​សិក្សា​​ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​អ៊ីស្រាអែល​។

គ្រូម្នាក់​កំពុង​បង្រៀន​នៅ​ហ្គាហ្សា។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មានរ៉យទ័រ អង្គការ​យូនីសេហ្វ [UNICEF] បាន​និយាយ​ថា ឧបករណ៍​រាប់​ម៉ឺន​កញ្ចប់​ ដែល​មាន​​​សម្ភារ​ដូច​ជា​ ខ្មៅ​ដៃ​ ​សៀវភៅ​លំហាត់ និង​គូបឈើ​សម្រាប់​លេង​ជា​មួយ ពេល​នេះ​បាន​ចូល​ទៅ​ដល់​តំបន់​ដែល​​មាន​​ក្មេង​រស់​នៅ​ហើយ​។

អ្នក​នាំ​ពាក្យអង្គការ UNICEF លោក James Elder លើក​ឡើង​ថា​៖«ពួក​យើងមានពេល​នេះហើយ​ ជា​ថ្ងៃ​ដែល​ក្មេងៗ​រង់​ចាំ​ ដែលអាច​​ទទួល​បាន​ឧបករណ៍​កម្សាន្ត​ជា​ច្រើន​ ដូច​ជា​ឈុត​សាលា​រៀន​រាប់រយ​ក្នុង​ប្រអប់​នីមួយ​ៗ​។ យើង​កំពុង​សម្លឹង​​មើល​ការ​ទទួល​បាន​សម្ភារៈ​សិក្សា​ចំ​នួន​ ២ ៥០០ បន្ថែម​ទៀត​ នៅ​សប្តាហ៍​ក្រោយ ដោយ​សារ​សម្ភារៈ​ទាំង​នោះ​ទើប​ទទួល​បាន​»។

អ្នកសម្រប​សម្រួល​សកម្មភាព​រដ្ឋាភិបាល​ក្នុង​ដែនដី COGAT ដែល​ជាភ្នាក់​ងារ​យោធា​អ៊ីស្រាអែល​ គ្រប់គ្រង​ការ​ផ្តល់​ជំនួយ​ចូល​ទៅ​ក្នុង​តំបន់​ហ្គាហ្សា​ មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​​​សាកសួរព័ត៌មាន​របស់រ៉យទ័រ​​។

លោក Elder បាន​បន្ត​ថា កុមារ​នៅ​ហ្គាហ្សា​បាន​ប្រឈម​មុខ​នឹង​ការ​រំលោភសិទ្ធិ​លើផ្នែក​អប់រំ ​ដែលមិនធ្លាប់មានពីមុនមក ក៏​ដូច​ជា​ការរឹត​បន្តឹង​លើ​ការ​បញ្ចូន​សម្ភារៈ​ជំនួយ​មួយ​ចំនួន រួម​ទាំង​សៀវភៅ​សិក្សា និងខ្មៅដៃ ជា​ដើម​។ មាន​​ន័យ​ថា​ គ្រូបង្រៀន​​ត្រូវ​​ធ្វើ​ការ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ ខណៈ​​កុមា​រព្យាយាម​សិក្សា​នៅ​ពេលយប់​ក្នុង​តង់ងងឹត​​ដោយ​ពុំ​មាន​​ភ្លើង​​បំភ្លឺ​​ជា​ដើម​។

អំឡុង​ពេល​ជម្លោះ កុមារ​មួយ​ចំនួន​បាន​ខក​ខាន​​សិក្សា​ទាំង​ស្រុង​ ដោយ​ប្រឈម​មុខ​នឹង​បញ្ហា​​មូលដ្ឋាន ដូច​ជា​ការ​ស្វែង​រក​ទឹក កង្វះ​អាហា​ររូបត្ថម្ភ​ ចំ​ពេល​មាន​វិបត្តិ​មនុស្ស​ធម៌​នានា​ក្នុង​តំបន់​នេះ​​​។

លោក Elder ​បាន​បន្ថែម​ថា​៖«វា​មាន​រយៈ​ពេល​ពីរ​ឆ្នាំ​ហើយ​សម្រាប់​កុមារ និង​អង្គការ​នានា​ ដូចជា UNICEF បាន​ព្យាយាម និង​ធ្វើ​ការ​ ដើម្បី​បង្រៀន​កុមារ​ ដោយគ្មានសម្ភារៈ​ទាំង​នោះ​។ តែ​នៅ​ទី​បំផុត​ វា​ហាក់​ដូច​ជា​យើង​ឃើញ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម