ព័ត៌មានអន្ដរជាតិ
ការនាំចេញស្ករស និងអង្កររបស់ថៃ រងប៉ះពាល់ ក្រោយបម្រាមរបស់ឥណ្ឌូណេស៊ី
យោងតាមបទប្បញ្ញត្តិថ្មីរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលេខ៤៧/២០២៥ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករាឆ្នាំ២០២៦ ការនាំចូលទំនិញចំនួន១២ប្រភេទត្រូវបានហាមឃាត់ ដើម្បីគាំទ្រដល់គោលនយោបាយស្វ័យធានាស្បៀងរបស់ប្រធានាធិបតី Prabowo Subianto។ តាមការចុះផ្សាយរបស់ The Nation នាថ្ងៃទី១កុម្ភៈ វិធានការនេះបានដាក់សម្ពាធយ៉ាងខ្លាំងដល់វិស័យនាំចេញរបស់ប្រទេសថៃ ជាពិសេសស្ករស និងអង្ករ ដែលកន្លងមកឥណ្ឌូណេស៊ីគឺជាទីផ្សារដ៏ធំបំផុតមួយ។

កាលពីឆ្នាំ២០២៥ ការនាំចេញស្ករសរបស់ថៃទៅកាន់ឥណ្ឌូណេស៊ីមានតម្លៃប្រហែល ៧២៥លានដុល្លារ ខណៈដែលការនាំចេញអង្ករបានធ្លាក់ចុះយ៉ាងខ្លាំងរួចទៅហើយ ដោយសារឥណ្ឌូណេស៊ីសម្រេចបានអតិរេកផលិតកម្មក្នុងស្រុកជិត ៤លានតោន និងមានស្តុកបម្រុងទុកគ្រប់គ្រាន់សម្រាប់រយៈពេលជិត ៥ខែ។
ទោះបីជាមានបម្រាមលើការនាំចូលសម្រាប់បរិភោគផ្ទាល់ក៏ដោយ ក៏ឥណ្ឌូណេស៊ីនៅតែទុកផ្លូវសម្រាប់ការនាំចូលក្នុងវិស័យឧស្សាហកម្ម។ សម្រាប់ឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់កូតានាំចូលស្ករឆៅសម្រាប់ឧស្សាហកម្មចំនួន ៣,១២លានតោន និងកូតាបន្ថែមជាង ៥០០ ០០០តោនសម្រាប់ការផលិតនាំចេញវិញ។
ចំពោះអង្ករ ការនាំចូលសម្រាប់បរិភោគត្រូវបានអនុញ្ញាតតែតាមរយៈសហគ្រាសរដ្ឋដូចជា Bulog ក្នុងករណីចាំបាច់សម្រាប់សន្តិសុខស្បៀងប៉ុណ្ណោះ ខណៈដែលអង្ករសម្រាប់ឧស្សាហកម្មត្រូវមានការអនុញ្ញាតជាមុន និងមិនអាចលក់ដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់បានឡើយ។ បញ្ហានេះតម្រូវឲ្យអ្នកនាំចេញថៃត្រូវឆ្លងកាត់ប្រព័ន្ធ «អនុម័តការនាំចូល (PI)» ដ៏តឹងរ៉ឹង ដែលបច្ចុប្បន្នត្រូវបានរាយការណ៍ថាមានភាពយឺតយ៉ាវក្នុងការផ្តល់លិខិតអនុញ្ញាត។
ក្រៅពីកត្តាបម្រាមនាំចូល អ្នកនាំចេញថៃក៏កំពុងប្រឈមនឹងបញ្ហាប្រកួតប្រជែងដោយសារតម្លៃប្រាក់បាតឡើងថ្លៃ ដែលធ្វើឲ្យទំនិញកសិកម្មថៃមានតម្លៃថ្លៃជាងគូប្រជែងដូចជា ឥណ្ឌា និងវៀតណាម។ ក្រសួងពាណិជ្ជកម្មថៃបានព្យាករថា ការនាំចេញអង្ករសរុបអាចនឹងធ្លាក់ចុះដល់ ៧លានតោនក្នុងឆ្នាំ២០២៦ ដែលជាការធ្លាក់ចុះ ១២,៥% ធៀបនឹងឆ្នាំមុន។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ ភាគីថៃកំពុងរៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារ ដោយងាកទៅរកតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ក៏ដូចជាជំរុញការនាំចេញពូជអង្ករដែលមានតម្លៃខ្ពស់ដូចជា អង្ករ Hom Mali ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារឥណ្ឌូណេស៊ីដែលកំពុងរឹតបន្តឹង៕
ប្រែសម្រួល៖ ឈាង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤១ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


