ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ការដោះស្រាយបញ្ហាទឹកដី ទាល់ជួបផ្ទាល់និយាយជាមួយពូទីន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសកាលពីថ្ងៃសៅរ៍ទី៣១ខែមករាឆ្នាំ២០៦ថា ទោះបីជាទីក្រុងកៀវបើកចំហចំពោះទម្រង់នៃការចរចាផ្សេងៗដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងរុស្ស៊ីក៏ដោយ ក៏ជំនួបផ្ទាល់ជាមួយលោក វ៉ា្លឌីមៀរ ពូទីន គឺជាកត្តាចាំបាច់ដើម្បីដោះស្រាយបញ្ហាទឹកដី។

ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Český rozhlas Plus លោកហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ទម្រង់ត្រីភាគីដែលរួមមានអ៊ុយក្រែន រុស្ស៊ី និងអាមេរិក គឺជាតម្រូវការអប្បបរមាសម្រាប់វឌ្ឍនភាព ដោយលោកបានកត់សម្គាល់ថា ក្រុមការងាររដ្ឋបាលតែម្នាក់ឯងមិនអាចដោះស្រាយ «បញ្ហាដ៏ឈឺចាប់» បំផុតទាក់ទងនឹងបូរណភាពទឹកដីរបស់អ៊ុយក្រែនបានឡើយ។
លោកប្រធានាធិបតីបានបញ្ជាក់ថា ការចរចានៅពេលនេះកំពុងស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» ទោះបីជាលោកបានព្រមានថា វានៅមិនទាន់ច្បាស់ថាតើលទ្ធផលចុងក្រោយនឹងអាចសម្រេចបានក្នុងពេលឆាប់ៗនេះឬយ៉ាងណាក៏ដោយ។ ចំណុចសំខាន់នៃកិច្ចព្រមព្រៀងដែលអាចកើតមានគឺការធានាសន្តិសុខ ដែលលោកហ្សេលេនស្គី បានលើកឡើងថា កិច្ចព្រមព្រៀងទ្វេភាគីជាមួយអាមេរិកគឺបានត្រៀមរួចរាល់១០០%ហើយ ខណៈដែលសសរស្តម្ភទីពីរដែលពាក់ព័ន្ធនឹងសហភាពអឺរ៉ុប និង «សម្ព័ន្ធមិត្តស្ម័គ្រចិត្ត (Coalition of the Willing)» ក៏ជិតបញ្ចប់ផងដែរ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការចូលជាសមាជិកសហភាពអឺរ៉ុបនៅតែជាសមាសធាតុដែលមិនអាចចរចាបាននៃក្របខ័ណ្ឌសន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន។
លោកហ្សេលេនស្គី ក៏បានសង្កត់ធ្ងន់អំពីសំណើ «បទឈប់បាញ់ផ្នែកថាមពល» ដែលត្រូវបានពិភាក្សាដោយអាមេរិកផងដែរ។ លោកបានបញ្ជាក់ថា ការផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេលមួយសប្តាហ៍ត្រូវបានគេយកមកពិចារណា ដើម្បីសម្រាលវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយសីតុណ្ហភាពត្រជាក់ខ្លាំងក្នុងរដូវរងា។ ទោះជាយ៉ាងណាក៏ដោយ លោកហ្សេលេនស្គី បានបកស្រាយថា បទឈប់បាញ់បែបនេះគឺអាស្រ័យលើការដែលរុស្ស៊ីត្រូវបញ្ឈប់ការវាយប្រហាររបស់ខ្លួនជាមុនសិន ដោយសារទីក្រុងមូស្គូនាពេលថ្មីៗនេះបានប្តូរគោលដៅវាយប្រហារពីទីតាំងថាមពលមកលើប្រព័ន្ធដឹកជញ្ជូន និងមជ្ឈមណ្ឌលស៊ីវិលវិញ ទោះបីជាមានការជ្រៀតជ្រែកពីអាមេរិកក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


