ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមានពី «ការឆ្លើយតបដ៏គួរឲ្យរន្ធត់» ក្នុងវិវាទដ្រូនជាមួយក្រុងសេអ៊ូល
វិវាទដ្រូនដ៏តានតឹងរវាងកូរ៉េទាំងពីរបានឈានដល់ចំណុចកំពូលនៅថ្ងៃទី១៣ខែកុម្ភៈនេះ ដោយលោកស្រី Kim Yo Jong របស់ទីក្រុងព្យុងយ៉ាង បានព្រមានពី «ការឆ្លើយតបដ៏គួរឲ្យរន្ធត់» បើមានដ្រូនកូរ៉េខាងត្បូងហោះឆ្លងកាត់ព្រំដែនម្តងទៀត។

ការព្រមានចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីមានករណីបាញ់ទម្លាក់ដ្រូនស៊ើបការណ៍មួយនៅជិតមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong កាលពីខែមករា ដែលកូរ៉េខាងជើងចាត់ទុកថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ បន្ថែមពីនេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានរក្សាជំហរដាច់ខាតថា ក្រុងព្យុងយ៉ាងមិនខ្វល់ទេថា «អ្នកបញ្ជា» នោះជាជនស៊ីវិល ឬជាទាហានឡើយ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលបានយកការផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរជាអាទិភាព កំពុងប្រឈមមុខនឹងបញ្ហាក្នុងស្រុកយ៉ាងខ្លាំង។ ទោះបីជាមានការបដិសេធដំបូងថាមិនមានការពាក់ព័ន្ធជាផ្លូវការក៏ដោយ ក៏ក្រុមការងារចម្រុះយោធា និងប៉ូលិសបានងាកមកស៊ើបអង្កេតលើទាហានកំពុងបំពេញការងារចំនួន៣នាក់ និងបុគ្គលិកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម្នាក់។ កាលពីថ្ងៃទី១០ខែកុម្ភៈ អ្នកស៊ើបអង្កេតបានឆ្មក់ឆែកឆេរទីតាំងចំនួន១៨ រួមទាំងការិយាល័យសន្តិសុខខ្ពស់នៃបញ្ជាការដ្ឋានស៊ើបការណ៍ការពារជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ (NIS) ដើម្បីស្វែងរកការពិតនៅពីក្រោយការហោះហើរដែលគ្មានការអនុញ្ញាតនេះ។
រឿងរ៉ាវដ្រូននេះកំពុងគំរាមកំហែងដល់កិច្ចការការទូតរបស់លោកប្រធានាធិបតី Lee ហើយអាចរុញច្រានឧបទ្វីបកូរ៉េឲ្យទៅរកមាត់ជ្រោះនៃជម្លោះម្តងទៀត។ សាររបស់លោកស្រី Yo Jong តាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA គឺជាការរំលឹកយ៉ាងច្បាស់អំពីសន្តិភាពដ៏ផុយស្រួយ ដោយព្រមានអាជ្ញាធរកូរ៉េខាងត្បូងឲ្យបង្ការកុំឲ្យ «ទង្វើដ៏ល្ងង់ខ្លៅ» បែបនេះកើតឡើងម្តងទៀត។ ទីក្រុងសេអ៊ូលកំពុងជីកកកាយរកជនដៃដល់នៅក្នុងប្រព័ន្ធស៊ើបការណ៍របស់ខ្លួន ខណៈការព្រមានរបស់កូរ៉េខាងជើងគឺជាការបញ្ជាក់ថា ការរំលោភព្រំដែនលើកក្រោយនឹងមិនត្រូវដោះស្រាយដោយត្រឹមតែពាក្យសម្តីនោះទេ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


