ព័ត៌មានអន្ដរជាតិ
ថៃ នឹងជួបព្យុះខែប្រាំង លាយឡំរន្ទះបាញ់ ដល់ដើមសប្តាហ៍ក្រោយ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីព្យុះខែប្រាំងនៅចុងសប្តាហ៍នេះដល់ដើមសប្តាហ៍ក្រោយ ខណៈក្នុងនោះមានខេត្តចំនួន១៥ដែលនឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់និងរន្ទះបាញ់។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃសៅរ៍ទី២១ខែកុម្ភៈ, ខេត្តទាំង១៥មានដូចជា Mae Hong Son, Chiang Mai, Chiang Rai, Lamphun, Lampang, Phayao, Nan, Tak, Chumphon, Surat Thani, Nakhon Si Thammarat, Pattani, Yala, Trang និង Satun។
នៅភាគខាងត្បូង សមុទ្រអាចមានរលកធំៗកម្ពស់ប្រហែល ២ ម៉ែត្រ ជាពិសេសនៅតំបន់ដែលមានភ្លៀងធ្លាក់ ដូច្នេះអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ដោយសារតែហានិភ័យគ្រោះថ្នាក់ ប្រជាពលរដ្ឋត្រូវបានណែនាំ ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់។

មុននេះ បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិថៃ (NDPMC) ក៏បានបង្គាប់រួចហើយផងដែរឲ្យបណ្តាខេត្តទាំងអស់ក្នុងប្រទេស ត្រូវបង្កើនការត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួតឆ្នាំ២០២៦ ដោយផ្តល់អាទិភាពខ្ពស់លើការបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។
ថៃព្រមានថា ស្ថានភាពស្ងួតហួតហែងចាប់ពីពាក់កណ្តាលខែមករាដល់ពាក់កណ្តាលខែឧសភា អាចបង្កឲ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់វិស័យកសិកម្មនៅក្រៅតំបន់ស្រោចស្រព និងការផលិតទឹកស្អាត។
ដូច្នេះជាការឆ្លើយតប បណ្តាខេត្តត្រូវបង្កើតក្រុមការងារតាមដានកម្រិតទឹក និងរៀបចំផែនការបម្រុងទុកឲ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


