ព័ត៌មានអន្ដរជាតិ
ថៃត្រៀមបង្ការគ្រោះរាំងស្ងួតទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦
បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយជាតិ (NDPMC) បានបង្គាប់ឲ្យបណ្តាខេត្តទាំងអស់ក្នុងប្រទេសថៃ បង្កើនការត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួតឆ្នាំ២០២៦ ដោយផ្តល់អាទិភាពខ្ពស់លើការបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។

តាមការផ្សាយរបស់ The Nation នាថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៦ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានព្រមានថា ស្ថានភាពស្ងួតហួតហែងចាប់ពីពាក់កណ្តាលខែមករាដល់ពាក់កណ្តាលខែឧសភា អាចបង្កឲ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ជាពិសេសប៉ះពាល់ដល់វិស័យកសិកម្មនៅក្រៅតំបន់ស្រោចស្រព និងការផលិតទឹកស្អាត។ ជាការឆ្លើយតប បណ្តាខេត្តត្រូវបង្កើតក្រុមការងារតាមដានកម្រិតទឹក និងរៀបចំផែនការបម្រុងទុកឲ្យស្របតាមស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន។
ដើម្បីធានាបាននូវការឆ្លើយតបឆាប់រហ័ស រដ្ឋាភិបាលកំពុងរួមបញ្ចូលធនធានពីយោធា វិស័យឯកជន និងរដ្ឋបាលមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈ២៤ម៉ោងលើ២៤ម៉ោង នូវគ្រឿងចក្រសង្គ្រោះ រួមមានឡានដឹកទឹក និងម៉ាស៊ីនបូមទឹក។ អាជ្ញាធរត្រូវបានចាត់តាំងឲ្យជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងសហគមន៍ និងបែងចែកទឹកដោយសមធម៌ ព្រមទាំងជំរុញឲ្យសាធារណជនចេះសន្សំសំចៃទឹក។ បន្ថែមពីនេះ កម្លាំងរដ្ឋបាល និងសន្តិសុខនឹងត្រូវតាមដានទប់ស្កាត់បទល្មើសផ្សេងៗក្នុងរដូវប្រាំង ដូចជា ការលួចម៉ាស៊ីនបូមទឹក និងបង្ការជម្លោះក្នុងសហគមន៍ជុំវិញការប្រើប្រាស់ទឹកកសិកម្ម។
លោក Teerapat Katchamat អគ្គនាយកនៃនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានបញ្ជាក់ថា មជ្ឈមណ្ឌលតំបន់ទាំង១៨ បានត្រៀមខ្លួនរួចជាស្រេចជាមួយឧបករណ៍ជំនាញ រួមមានរថយន្តផលិតទឹកផឹក និងឧបករណ៍បូមទឹកចម្ងាយឆ្ងាយ។ លោក Anutin បានផ្តល់ទំនុកចិត្តដល់សាធារណជនថា វិធានការដ៏ទូលំទូលាយទាំងនេះ គឺដើម្បីធានាឲ្យមានទឹកផឹក និងទឹកប្រើប្រាស់គ្រប់គ្រាន់រហូតដល់ចប់រដូវប្រាំង៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


