Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​អាមេរិក​ប្រមាណ​៥៩​លាន​នាក់​ស្ថិត​ក្រោម​ការ​ព្រមាន​ពី​ព្យុះ​រដូវ​រងា​ដ៏​ធំ​

បានផុស

នៅ

ព្យុះ​រដូវ​រងា​ដ៏​មាន​ឥទ្ធិពល​​ជា​ប្រវត្តិសាស្ត្រ​មួយ​ចាប់​ផ្តើម​វាយ​ប្រហារ​តំបន់​ភាគ​ឦសាន​សហរដ្ឋ​អាមេរិកធ្វើ​ឱ្យមនុស្ស ៥៩លាន​នាក់​ស្ថិត​ក្រោម​ការ​ព្រមាន​​«​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្នខ្ពស់​»​​ រួម​ទាំងការ​ដាច់​ចរន្ត​អគ្គិសនី និងហាម​ឃាត់ពល​រដ្ឋ​មិន​​ឱ្យ​​​​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ញូវ​យ៉ក​​។​

ធ្លាក់​ព្រិលមនៅ​ញូវយ៉ក។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការចុះ​ផ្សាយរបស់ BBC នៅ​ថ្ងៃទី​២២ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឱ្យ​ដឹងថា រដ្ឋ​ជា​ច្រើនរបស់សហរដ្ឋអាមេរិក​បាន​ប្រកាសអាសន្ន រួម​មាន​រដ្ឋ​ Massachusetts, Connecticut, Delaware, New Jersey និង Rhode Island។

ចំណែក​រដ្ឋជាច្រើន​ទៀត​បាន​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង ឬហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ដោយសារតែព្យុះ​ព្រិល ចំណែក​ជើង​ហោះ​ហើរ​រាប់​ពាន់​ត្រូវ​បាន​លុប​ចោល​។

អ្នក​ព្យាករណ៍អាកាសធាតុនិយាយថា ខេត្ត​ភាគឦសាន និង​ខេត្ត​នៅ​ជាប់​សមុទ្រ​ភាគ​ច្រើន​របស់​សហរដ្ឋអាមេរិក​នឹង​រង​ផលប៉ះពាល់​ចាប់​ពី​ល្ងាច​ថ្ងៃអាទិត្យ​ដល់ថ្ងៃចន្ទ។

ព្យុះ​នេះ​ អ្នក​ព្យាករណ៍​រំពឹង​ថា ​នឹង​ក្លាយ​ជា​ព្យុះ nor’easter ជា​ប្រភេទ​ព្យុះ​ដ៏​ខ្លាំង​ក្លា​បំផុត​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​សម្រាប់​តំបន់​ជា​ច្រើននាំ​មក​នូវ​ព្រិល ខ្យល់​បក់​ខ្លាំង និង​ទឹកជំនន់​តាម​ឆ្នេរ​សមុទ្រ។

គិត​ត្រឹម​ម៉ោង ៥ព្រឹកកាល​ពី​ថ្ងៃចន្ទ តំបន់​ជា​ច្រើន​នៃភាគឦសាន​ ព្រិល​គ្រប​ដណ្ដប់ក្រាស់​ឃ្មឹក​ជា​ច្រើន​ និង​មាន​កម្រាស់ ២៥សង់ទីម៉ែត្រ​ រាយការណ៍​ក្នុង​តំបន់​ Manorville រដ្ឋញូវយ៉ក និង Howell រដ្ឋ New Jersey នេះ​បើ​យោង​តាមសេវាអាកាសធាតុជាតិ​សហរដ្ឋអាមេរិក (NWS)។

អង្គភាព​នេះ​ព្រមាន​ថាព្យុះនឹង​នាំ​មក​នូវ​ព្រិល​ធ្លាក់​ប្រហែល ៥ទៅ ៧សង់ទីម៉ែត្រក្នុង​មួយ​ម៉ោង​ អំឡុង​ពេល​ព្យុះ។ ជា​ពិសេស​ព្រិល​ធ្លាក់​អាច​ឡើង​ដល់ ៣០ ទៅ ៦០​សង់ទីម៉ែត្រ បណ្តាល​ឱ្យ​មាន​លក្ខ​ខណ្ឌ​មួយ​​ដែល​ធ្វើ​ដំណើរ​ស្ទើរ​តែ​មិន​អាច​ទៅ​រួច និង​មាន​គ្រោះ​ថ្នាក់​ខ្លាំង។

គួរ​ឱ្យ​ដឹង​ថា​មនុស្សប្រហែល ៤០លាននាក់​ស្ថិតនៅក្រោមការព្រមាន​អំពី​ព្យុះព្រិល ហើយមនុស្ស ១៩លាននាក់ផ្សេងទៀត ស្ថិត​នៅ​ក្រោម​ការ​ព្រមាន​អំពី​ព្យុះ​រដូវ​រងា គ្រប​ដណ្តប់​លើ​តំបន់​ Central Appalachians ពី ​North Carolina ដល់​ឆ្នេរ​សមុទ្រ​ Maine។

លោក Cody Snell អ្នក​ឧតុនិយម​នៅ​មជ្ឈមណ្ឌល​ព្យាករណ៍​អាកាស​ធាតុ​របស់​ NWS និយាយ​ថា​៖ «ខណៈយើងទទួល​ឥទ្ធិពល​ព្យុះ nor’easters ជា​ច្រើន​ដែល​បង្កើតឱ្យ​ព្រិល​ធ្លាក់​ខ្លាំង និង​ប៉ះពាល់​ជា​ច្រើន។ វា​មានរយៈ​ពេល​ជាច្រើនឆ្នាំមកហើយ​ចាប់​តាំងពីយើង​បានឃើញ​ព្យុះ​ដ៏​ធំ​មួយ​នេះ​នៅ​ទូទាំងតំបន់​ ជា​ពិសេស​ក្នុង​តំបន់​ដែល​មានប្រជាជន​រស់​នៅ​ច្រើន​»។  

ចំណែក​ជើងហោះ​ហើរ​ជិត​ ៥ ៥០០ របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​លុប​ចោលនៅ​ថ្ងៃអាទិត្យ និង​រាប់រយផ្សេងទៀតត្រូវបាន​ពន្យារ​ពេល ​។ នេះបើយោងតាមកម្មវិធីតាមដាន FlightAware៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម