ព័ត៌មានអន្ដរជាតិ
កូនប្រុសពៅត្រាំពាក់ក្រវ៉ាត់ក ផ្ទុយពីត្រាំនិងតំណាងបក្ស ផ្ទុះការចាប់អារម្មណ៍ខ្លាំង
កូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺ លោក បារុន ត្រាំ (Barron Trump) បានទាក់ទាញការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គមឲ្យចូលមកវែកញែកព្រោងព្រាត ដោយសារតែរូបគេពាក់ក្រវ៉ាត់កពណ៌ ខៀវនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថាស្តីពីរដ្ឋសហព័ន្ធ (State of Union) នៅក្នុងសភាអាមេរិក។ ភាពផ្ទុយគ្នានៅត្រង់ ពណ៌ក្រហមតំណាងឲ្យគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ តែងតែពាក់ជាប់មិនដាច់។

សុន្ទរកថាស្តីពីរដ្ឋសហព័ន្ធ ដែលជាសុន្ទរកថាដំបូងនៃអាណត្តិទីពីររបស់ប្រធានាធិបតីត្រាំ ដែលបានធ្វើឡើងនៅឯវិមានរដ្ឋសភា ឬហៅថា «វិមានកាពីតូល»របស់សហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីយប់ថ្ងៃទី ២៤កុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីកូនៗទាំងអស់ រួមទាំងលោកជំទាវទីមួយ Melania Trump ផងដែរ។
នៅថ្ងៃនោះ កូនពៅលោកត្រាំគឺជាសមាជិកគ្រួសារតែម្នាក់គត់ដែលពាក់ក្រវ៉ាត់កពណ៌ខៀវ។ នៅក្នុងនយោបាយអាមេរិក ពណ៌ក្រហមត្រូវបានផ្សារភ្ជាប់ជាទូទៅជាមួយគណបក្សសាធារណរដ្ឋ និងពណ៌ខៀវជាមួយគណបក្សប្រជាធិបតេយ្យ ប៉ុន្តែក្មេងជំទង់នេះតែម្នាក់ឯងគត់ បានពាក់ក្រវ៉ាត់កដែលមានពណ៌ផ្ទុយពីគេក្នុងជួរបក្សនិងគ្រុមគ្រួសារ។
ដោយមិនរាប់បញ្ចូល លោក Barron កូនប្រុសផ្សេងទៀតដូចជា លោក Eric និងលោក Donald Jr. ស្វាមីរបស់កូនស្រីច្បង Ivanka រួមទាំងលោកត្រាំផងដែរនោះ សុទ្ធតែបានពាក់ក្រវ៉ាត់កពណ៌ក្រហម។ ចំណែកមន្ត្រីរដ្ឋបាលកំពូលៗដូចជាប្រធានបុគ្គលិកសេតវិមាន លោក Susie Wiles ក៏ប្រើពណ៌មិនខុសគ្នាដែរ។
បន្ទាប់ពីរូបភាពនិងវីដេអូឃ្លិបរបស់ Barron បានសាយភាយពាសពេញប្រព័ន្ធផ្សព្វផ្សាយ ភ្លាមៗនោះដែរស្រាប់តែមានប្រតិកម្មចម្រុះតាមអ៊ីនធឺណិតយ៉ាងភ្លូកទឹកភ្លូកដី ដោយអ្នកគាំទ្រសាធារណរដ្ឋមួយចំនួនបានយល់ឃើញថា ពណ៌ក្រវ៉ាត់កនោះគឺជាសោកនាដកម្ម ហេតុដូច្នេះហើយ តើអ្នកណាអនុញ្ញាតឲ្យ Barron ជ្រើសរើសពណ៌ក្រវ៉ាត់កបែបនេះ? អ្នកខ្លះថា ក្រវ៉ាត់ករបស់គេមើលទៅរលុង និងមិនមានតុល្យភាព អ្នកផ្សេងទៀតថែមទាំងបានផ្តល់យោបល់ដោយកំប្លែងថា សមាជិកគ្រួសារគួរតែជួយកែសម្រួលក្រវ៉ាត់កដល់កូនពៅផង។
ទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកលេងអ៊ីនធឺណិតលើកឡើងថា វាដូចជាគ្មានអត្ថន័យជាក់លាក់ណាមួយនៅពីក្រោយពណ៌ក្រវ៉ាត់កនោះទេ។ តាមពិត Barron តែងតែពាក់ក្រវ៉ាត់កពណ៌ខៀវ ដូចជាពេលដែលគាត់បង្ហាញខ្លួនជាសាធារណៈជាលើកដំបូង ដើម្បីគាំទ្រយុទ្ធនាការរបស់ឪពុកក្នុងខែកក្កដា ឆ្នាំ ២០២៤ និងនៅឯពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីត្រាំ ក្នុងខែមករា ឆ្នាំមុន។
សូម្បីតែប្រព័ន្ធផ្សព្វផ្សាយមួយចំនួន រួមទាំង New York Post, Daily Mail និង Daily Express US ក៏បានរាយការណ៍អំពីពណ៌ក្រវ៉ាត់កខុសគ្នាតែមួយគត់របស់ Barron ផងដែរ។ កាសែតDaily Mail បានបញ្ជាក់ថា មិនដូចបងប្អូនរបស់គាត់ផ្សេងទៀតទេ លោក Barron មិនបានបង្ហាញទស្សនៈនយោបាយផ្ទាល់ខ្លួនជាសាធារណៈទេ។
លើសពីនេះ អ្នកចូលរួមសុន្ទរកថាស្តីពីស្ថានភាពសហភាព បានបង្ហាញវត្តមានរបស់ពួកគេតាមរយៈស្ទីលម៉ូដសម្លៀកបំពាក់ផ្សេងៗ។ នៅពេលដែលសុន្ទរកថាត្រូវបានផ្សាយផ្ទាល់ទូទាំងអាមេរិក ក្រោមការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយ ពួកគេបានប្រើវាជាឱកាស ដើម្បីបង្ហាញសារនយោបាយរបស់ពួកគេរៀងៗខ្លួន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


