ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិក ថា មិនបោះបង់តំបន់អាមេរិកឡាទីនទេ ទោះបីផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តឆាបឆេះយ៉ាងសន្ធោសន្ទៅ ខណៈទីក្រុងវ៉ាស៊ីនតោនសន្យាថានឹងបញ្ជូនកងទ័ព និងសម្ភារៈផ្នែកយោធាបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ចំណែកទីក្រុងតេហេរ៉ង់ក៏ពង្រីកការវាយប្រហារសងសឹកវិញនៅទូទាំងតំបន់។
យោងតាម Al Jazeera ចុះផ្សាយថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីជាន់ខ្ពស់ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិក មិនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ចេញពីអាមេរិកឡាទីន ដោយសារតែសង្គ្រាមមួយផ្សេងទៀតកំពុងកើតមាននោះទេ។

ចាប់តាំងពីឡើងកាន់តំណែងអាណត្តិទីពីរនេះ ប្រធានាធិបតី ត្រាំ បានបង្ហាញពីគម្រោងប្រើប្រាស់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកលតំបន់ផ្សេងៗ។ ការជំរុញរបស់លោកក្នុងការគ្រប់គ្រងបានកើតឡើងស្របគ្នាជាមួយនឹងប្រតិបត្តិការយោធាប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជននៅតំបន់អាមេរិកឡាទីន រហូតដល់ការទម្លាក់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូថែមទៀត។
ក្នុងសន្និសីទលើការប្រយុទ្ធប្រឆាំងមេក្លោងគ្រឿងញៀន «Americas Counter Cartel» លើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាសន្តិសុខសេតវិមាន លោក Stephen Miller ប្រាប់អ្នកសារព័ត៌មានថា៖ «អាមេរិកឡាទីននឹងនៅតែជាអាទិភាពយោធាកំពូលរបស់សហរដ្ឋអាមេរិក ដោយមិនគិតពីព្រឹត្តិការណ៍នៅមជ្ឈិមបូព៌ាឡើយ»។
លោក Miller បន្ថែមថា៖ « យើងនឹងមិនប្រគល់ទឹកដីមួយដុំក្នុងអឌ្ឍគោលនេះទៅឱ្យសត្រូវទេ។ សហរដ្ឋអាមេរិកកំពុងប្រើប្រាស់អំណាចដ៏ខ្លាំង អំណាចយោធា កម្លាំងប្រល័យ ដើម្បីការពារមាតុភូមិសហរដ្ឋអាមេរិក»។
លោកបន្ថែមទៀតថា៖«មិនមានដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌ ចំពោះក្រុមជួញដូរគ្រឿងញៀនទេ»។ លោកបានប្រៀបធៀបក្រុមជួញដូរគ្រឿងញៀនទាំងនោះ ទៅនឹងក្រុមប្រដាប់អាវុធជ្រុលនិយមដូចជា al-Qaeda និង ISIL (ISIS) ជាដើមផង។
លោក សន្និដ្ឋានថា ឧក្រិដ្ឋកម្មកើតឡើង អាចកម្ចាត់បានដោយសារតែអំណាចយោធាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចាប់តាំងពីលោក ត្រាំ ឡើងកាន់តំណែងកាលពីឆ្នាំមុន រដ្ឋបាលរបស់លោកបានអនុវត្តអ្វីដែលអ្នកជំនាញពិពណ៌នាថាជាវិធីសាស្រ្តសង្គ្រាមសកលប្រឆាំងនឹងភេរវកម្មចំពោះអាមេរិកឡាទីន រួមទាំងការលើកឡើងថាក្រុមជួញដូរគ្រឿងញៀនជាអង្គការភេរវកម្មបរទេសផងដែរ។
លោក Miller ជាមនុស្សសំខាន់ម្នាក់នៅពីក្រោយគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់លោក ត្រាំ គាំទ្រវិធីសាស្រ្តយោធានិយមរបស់ប្រធានាធិបតី ទោះបីជាអ្នករិះគន់ព្រមានថាវាបង្កើនការព្រួយបារម្ភពីសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


