ព័ត៌មានអន្ដរជាតិ
ពលរដ្ឋចិនជាង១ម៉ឺននាក់ចាកចេញពីមជ្ឈិមបូព៌ាវិញអំឡុងពេលសង្គ្រាម
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអង្គារទី១០មីនាថា អាជ្ញាធរនិងក្រុមហ៊ុនអាកាសចរណ៍ចិន បានជួយពលរដ្ឋរបស់ខ្លួនជាង ១០០០០ នាក់ដែលវិលត្រឡប់មកពីមជ្ឈិមបូព៌ាវិញ បន្ទាប់ពីសង្គ្រាមនៅក្នុងតំបន់មួយនេះបានបង្ខំឲ្យបិទដែនអាកាស និងផ្អាកជើងហោះហើរពាណិជ្ជកម្មភ្លាមៗ។

យោងតាមការចេញផ្សាយដោយ Reuters អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រជាជនចិនជាង១ម៉ឺននាក់ បានវិលត្រឡប់មកប្រទេសចិនវិញដោយសុវត្ថិភាព មានចេញពីប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម អូម៉ង់ ព្រមទាំំងអារ៉ាប៊ីសាអូឌីត។ ក្នុងចំណោមពលរដ្ឋជាង១ម៉ឺននាក់ ដែលវិលត្រឡប់មកពីមជ្ឈិមបូព៌ា នៅក្នុងនោះដែរ ពលរដ្ឋជាង ៣០០០ នាក់បានកត់ត្រាថា ពួកគេសុទ្ធតែជម្លៀសចេញពីប្រទេសអ៊ីរ៉ង់ទាំងអស់់។
លោក Guo ក៏នលើកឡើងថា ក្រសួងការបរទេស និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលក្នុងប្រទេស បានណែនាំក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឲ្យបង្កើនសមត្ថភាព ដើម្បីបញ្ជូនពលរដ្ឋចិនដែលជាប់គាំងនៅមជ្ឈិមបូព៌ាត្រឡប់មកផ្ទះវិញ។
សង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ។ ការវិវត្តនេះបណ្តាលឲ្យដែនអាកាសជាច្រើននៅក្នុងតំបន់ត្រូវបានបិទ ដែលនាំឲ្យមានការរំខានដល់ជើងហោះហើរពាណិជ្ជកម្មជាច្រើន។ យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ចិនធំៗមួយចំនួនដូចជា Air China និង China Southern Airlines បានបន្តជើងហោះហើរឡើងវិញនៅដើមខែនេះ រវាងទីក្រុងមួយចំនួនរបស់ចិន និងមជ្ឈមណ្ឌលអាកាសចរណ៍នៅក្នុងតំបន់ឈូងសមុទ្រដូចជាទីក្រុងរីយ៉ាដ និងឌូបៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


