ព័ត៌មានអន្ដរជាតិ
មន្ត្រីសហភាពអឺរ៉ុប ដាក់ចំៗថា រដ្ឋបាលត្រាំ ចង់បំបែកបំបាក់ផ្ទៃក្នុងអឺរ៉ុប
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានអះអាងថា សហរដ្ឋអាមេរិកចង់បំបែកបំបាក់ផ្ទៃក្នុងអឺរ៉ុប ជាពិសេសអាមេរិកមិនចូលចិត្តសហភាពអឺរ៉ុបនោះទេ បន្ទាប់ពីមានចលាចលជាងមួយឆ្នាំក្នុងទំនាក់ទំនងអន្តរមហាសមុទ្រអាត្លង់ទិក។ នេះបើយោងតាមកាសែត Financial Times កាលពីថ្ងៃសុក្រទី១៣ ខែមីនា ឆ្នាំ២០២៦។
លោកស្រី Kallas បានប្រាប់សារព័ត៌មាន FT ថា៖«អ្វីដែលខ្ញុំគិតថា វាសំខាន់សម្រាប់អ្នកទាំងអស់គ្នា គឺត្រូវតែដឹងថាសហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់បំបែកបំបាក់អឺរ៉ុប។ គេមិនចូលចិត្តសហភាពអឺរ៉ុបទេ»។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់គោលដៅច្រើនលើកច្រើនសារលើសហភាពអឺរ៉ុបចាប់តាំងពីលោកវិលចូលកៅអីសេតវិមានជាលើកទី២ ដោយដាក់ពន្ធលើប្រទេសជាសមាជិកអឺរ៉ុប និងប្រទេសដទៃទៀត និងមានចិត្តចង់ទិញកោះ Greenland និងថែមទាំងគំរាមប្រើប្រាស់កងកម្លាំងទៀតផង ដែលជាចលនាមួយអាចបញ្ចប់សម្ព័ន្ធភាពណាតូប្រកបដោយប្រសិទ្ធភាព។
សប្តាហ៍នេះ រដ្ឋបាលរបស់ លោក ត្រាំ ចាប់ផ្តើមស៊ើបអង្កេតផ្នែកពាណិជ្ជកម្មទៅលើសហភាពអឺរ៉ុប និងប្រទេសដទៃទៀត។ ក្រោមការស៊ើបអង្កេតដ៏មានសក្តានុពលបែបនោះ ប្រទេសទាំងនោះអាចប្រឈមនឹងពន្ធថ្មីនៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានលុបចោលកម្មវិធីពន្ធជាច្រើនរបស់លោក ត្រាំ កាលពីខែមុន។
លោកស្រី Kallas លើកឡើងថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកចំពោះសហភាពអឺរ៉ុប បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដែលប្រើដោយគូប្រជែងរបស់ប្លុកនេះ។
លោកស្រីបន្តថា៖ « ប្រទេសនៅសហភាពអឺរ៉ុបមិនគួរដោះស្រាយជាមួយលោក ត្រាំ ដោយទ្វេភាគីទេ។ ជំនួសមកវិញគួរនិយាយជាមួយលោកត្រាំទាំងអស់គ្នា ពីព្រោះយើងមានអំណាចស្មើគ្នាពេលដែលយើងនៅរួមគ្នា»។
យ៉ាងណាក្នុងវិស័យការពារជាតិ លោកស្រី Kallas និយាយថា៖ « ប្លុកនេះត្រូវការទិញសម្ភារៈពីអាមេរិក ព្រោះយើងមិនមានទ្រព្យសកម្ម ឬលទ្ធភាព ឬសមត្ថភាពដែលយើងត្រូវការទេ ហើយអឺរ៉ុបត្រូវការវិនិយោគលើឧស្សាហកម្មការពារជាតិរបស់ខ្លួន»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


