ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំ ផ្ទុះកំហឹងដែល CNN ផ្សាយថា អាមេរិកមើលស្រាលអុីរ៉ង់ រួមទាំងច្រកសមុទ្រ Hormuz
សេតវិមាន និងមន្ត្រីរដ្ឋបាលលោកត្រាំជាច្រើនរូប បានផ្ទុះកំហឹងចំពោះទីភ្នាក់ងារ CNN ដែលផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកបានមើលស្រាលសមត្ថភាពរបស់អុីរ៉ង់ ក្នុងការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz រួមទាំងការផ្សាយសេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលថ្មីក្នុងប្រទេសនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៣មីនាថា៖ «ជាព័ត៌មានក្លែងក្លាយពី CNN ដែលរាយការណ៍ថា «រដ្ឋបាលត្រាំ បានមើលស្រាលផលប៉ះពាល់នៃសង្គ្រាមនៅអុីរ៉ង់លើច្រកសមុទ្រ Hormuz»។ ពិតជាគួរឱ្យអស់សំណើចណាស់! អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អុីរ៉ង់បានគំរាមកំហែងដល់សកម្មភាពផ្លូវសមុទ្រតាមរយៈច្រកសមុទ្រ Hormuz។ ពួកគេតែងតែចាប់ច្រកសមុទ្រនេះធ្វើជាចំណាប់ខ្មាំង»។
លោក Hegseth ក៏បានរិះគន់ម្តងហើយម្តងទៀតចំពោះរបៀបដែលសារព័ត៌មាននេះ បានចុះផ្សាយអំពីមន្ទីរបញ្ចកោណ និងយោធាអាមេរិក ដោយថា ប្រព័ន្ធផ្សព្វផ្សាយនេះកំពុងព្យាយាមធ្វើឱ្យខូចរូបភាពនៃកងកម្លាំងប្រដាប់អាវុធអាមេរិក។
អតីតពិធីករ Fox News រូបនេះបាននិយាយថា៖ «មនុស្សជាច្រើនមើលអេក្រង់ទូរទស្សន៍ និងឃើញចំណងជើង។ ខ្ញុំធ្លាប់ធ្វើការក្នុងវិស័យនោះ ហើយដឹងថាអ្វីៗគ្រប់យ៉ាងត្រូវបានសរសេរដោយចេតនា។ ឧទាហរណ៍ ចំណងជើង «សង្គ្រាមមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ» លេចឡើងនៅលើអេក្រង់។ ដូច្នេះតើចំណងជើងនោះគួរជាអ្វី? ហេតុអ្វីមិនសរសេរ «អុីរ៉ង់កាន់តែអស់សង្ឃឹម» ព្រោះវាជាការពិត ប្រព័ន្ធផ្សព្វផ្សាយដឹងរឿងនោះ»។
ដោយឡែក លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ក៏បានថ្កោលទោសរបាយការណ៍របស់ CNN ស្តីពីច្រកសមុទ្រ Hormuz ផងដែរ ដោយស្រីសរសេរបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «រឿងនេះគឺជាព័ត៌មានក្លែងក្លាយ ១០០ភាគរយ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ មន្ទីរបញ្ចកោណបានគ្រោងនឹងដោះស្រាយជាមួយនឹងសេណារីយ៉ូនៃការបិទច្រកសមុទ្រ Hormuz ដោយប្រុងប្រយ័ត្ន និងអស់សង្ឃឹម»។
ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក Mark Thompson នាយក CNN បានបញ្ជាក់ថា៖ «ការព្រួយបារម្ភតែមួយគត់របស់យើង គឺត្រូវប្រាប់ការពិតទៅកាន់ទស្សនិកជននៅអាមេរិក និងជុំវិញពិភពលោក។ ការគំរាមកំហែង ឬការវាយប្រហារនយោបាយណាមួយនឹងមិនផ្លាស់ប្តូររឿងនោះទេ»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


