ព័ត៌មានអន្ដរជាតិ
ខ្លាចអស់ប្រាក់ ១២៦០ដុល្លារ ពលរដ្ឋនេប៉ាល់ឃុំខ្លួននៅផ្ទះព្យាបាលកូវីដ នាំឲ្យករណីឆ្លងកាន់តែផ្ទុះខ្លាំង
នេប៉ាល់ ប្រកាសផ្តល់ការធ្វើតេស្ត និងព្យាបាលកូវីដ ១៩ ដោយមិនគិតប្រាក់ ក្រោយតួលេខឆ្លងទូទាំងប្រទេសកាន់តែផ្ទុះខ្លាំង ដោយចំនួនសរុបលើស ២សែននាក់។
ការប្រកាសនេះ ធ្វើឡើងដោយជំនួយការនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ ក្រោយតុលាការកំពូល បានសម្រេចសាលដីកា បញ្ជាឲ្យរដ្ឋាភិបាលត្រូវផ្តល់ការធ្វើតេស្ត និងព្យាបាលមិនគិតប្រាក់។

ការសម្រេចរបស់តុលាការ គឺដោយសាររដ្ឋាភិបាលកម្មុយនីស្តប្រទេសនេប៉ាល់ ធ្លាប់បានស្នើពលរដ្ឋអាចនឹងទទួលខុសត្រូវលើការចំណាយប្រាក់សម្រាប់ព្យាបាលកូវីដ ១៩ ខណៈការធ្វើតេស្តមកគិតប្រាក់គឺមានកម្រិត ដោយផ្តោតទៅលើតែពលរដ្ឋគ្មានលទ្ធភាពចំណាយប៉ុណ្ណោះ។
លោក Surya Thapa ជំនួយការនាយករដ្ឋមន្ត្រី K.P. Sharma Oli បានប្រកាសកាលពីថ្ងៃអង្គារ៍ថា គ្រប់មន្ទីរពេទ្យរដ្ឋ នឹងផ្តល់ការធ្វើតេស្ត ព្យាបាលជំងឺកូវីដ ១៩ ដោយមិនគិតប្រាក់នោះឡើយ។ លោកថា ការចំណាយប្រាក់សម្រាប់ព្យាបាល លុះត្រាតែអ្នកជំងឺកូវីដ ១៩ មានបំណងចង់ព្យាបាលនៅតាមមន្ទីរពេទ្យឯកជនប៉ុណ្ណោះ។
មុននេះ នៅពេលរដ្ឋាភិបាលប្រកាសការចំណាយប្រាក់សម្រាប់ធ្វើតេស្ត និងព្យាបាលកូវីដ ១៩ ពលរដ្ឋនេប៉ាល់ជាច្រើន បានសម្រេចចិត្តឃុំ និងព្យាបាលខ្លួនឯងនៅក្នុងផ្ទះ ដើម្បីកាត់បន្ថយការចំណាយសម្រាប់ព្យាបាលប្រមាណ ១៥ម៉ឺនរ៉ូពី ស្មើជាង ១២៦០ ដុល្លារអាមេរិក។
ក្រៅពីប្រទេសឥណ្ឌា នេប៉ាល់ ជាប្រជាជាតិអាស៊ីខាងត្បូងមួយ មានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេបង្អស់បើធៀបបណ្តាប្រទេសជិតខាងខ្លួន ខណៈការផ្ទុះរាតត្បាត ត្រូវគេមើលឃើញថា ដោយសារកម្សោយរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍ ពិសេសការធ្វើតេស្ត គឺមានកម្រិតនៅឡើយ ក្នុងមួយថ្ងៃ ប្រទេសនេះ អាចធ្វើតេស្តពលរដ្ឋសង្ស័យផ្ទុកកូវីដត្រឹមប្រមាណ ១៥០០០នាក់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


