ព័ត៌មានអន្ដរជាតិ
នេប៉ាល់ ចាប់ផ្តើមកាន់ទុក្ខ បន្ទាប់ពីប្រទេសត្រូវខ្ទេចខ្ទី ដោយសារបាតុកម្មដ៏សាហាវ
ក្រោយបាតុកម្មរង្គើប្រទេសនិងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកនោះ ពេលនេះនេប៉ាល់ បានចាប់ផ្តើមកាន់ទុក្ខចំពោះមនុស្សស្លាប់ ខណៈតួលេខចុងក្រោយបង្ហាញថា អ្នកបាត់បង់ជីវិតក្នុងការតវ៉ាដ៏អាក្រក់បំផុត កើនដល់ ៧៣នាក់។

តាមសេចក្តីរាយការណ៍របស់ Arab News នៅថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥, ទង់ជាតិនេប៉ាល់នៅទូទាំងប្រទេសត្រូវបង្ហូតពាក់កណ្តាលដង ហើយក៏មានការធ្វើពិធីអធិស្ឋាននៅទីតាំងមួយចំនួនផងដែរ។
បាតុកម្មដឹកនាំដោយក្រុមយុវជនដែលគេហៅថា «Gen Z» បានធ្វើឲ្យប្រទេសត្រូវខ្ទេចខ្ទី ធ្លាក់ចូលក្នុងវិបត្តិនិងភាពចលាចលដ៏វឹកវរ មិនងាយនឹងស្តារឡើងវិញបាន។

ការតវ៉ាបានផ្ទុះឡើងក្នុងរដ្ឋធានី កដ្ឋមណ្ឌូ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញការហាមឃាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Facebook, X និង YouTube។ ក្រោយមក បាតុកម្មក៏ប្រែក្លាយទៅជាអំពើហិង្សា បញ្ឆេះកំហឹងយ៉ាងខ្លាំងក្លាជុំវិញវិសមភាព និងសិទ្ធិនយោបាយ ដោយក្រុមបាតុករបានដុតអគារសភា លំនៅដ្ឋានប្រធានាធិបតី និងអាជីវកម្ម។
បាតុករក៏តាមកំណត់គោលលើមន្ត្រីនានាផងដែរដោយចោទប្រកាន់ជុំវិញអំពើពុករលួយ ឈានដល់ការទាត់ធាក់ និងដុតសម្លាប់ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនៅក្នុងផ្ទះ យ៉ាងឃោរឃៅផងដែរ។

យ៉ាងណា ស្ថានការណ៍បានថយកម្តៅបន្តិចក្រោយនាយករដ្ឋមន្ត្រី Khadga Prasad Oli លាលែងពីតំណែង ហើយអតីតប្រធានតុលាការកំពូលលោកស្រី Sushila Karki ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ធ្វើឲ្យលោកស្រីក្លាយជាស្ត្រីដំបូងគេដែលដឹកនាំរដ្ឋាភិបាលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភា និងកំណត់ការបោះឆ្នោតថ្មីនៅថ្ងៃទី៥ខែមីនាឆ្នាំ២០២៦ តាមអនុសាសន៍របស់លោកស្រី Karki៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចំនួនអ្នកស្លាប់ក្នុងបាតុកម្មនៅនេប៉ាល់កើនដល់ ៧២នាក់
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


