ព័ត៌មានអន្ដរជាតិ
លោក Pete Hegseth ៖ អាមេរិកគ្មានពេលច្បាស់លាស់ «បញ្ចប់សង្គ្រាមអ៊ីរ៉ង់» ទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៩មីនាថា សហរដ្ឋអាមេរិកមិនមានពេលវេលាច្បាស់លាស់ណាមួយ ដើម្បីបញ្ចប់ជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ ប៉ុន្តែក៏មិនមែនជាសង្គ្រាមរៀងរហូតដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ KJD ។
លោក Hegseth បានសង្កត់ធ្ងន់ថា «យើងកំពុងឈ្នះតាមលក្ខខណ្ឌរបស់យើង ដោយអនុវត្តតាមគោលបំណងរបស់យើង» ខណៈដែលលោកបានបដិសេធការស្មានរបស់ប្រព័ន្ធផ្សព្វផ្សាយថា អាមេរិកកំពុងផុងខ្លួនកាន់តែជ្រៅ ឬជាប់ក្នុង«សង្គ្រាមជារៀងរហូត»។

លោក Hegseth បានធ្វើការកត់សម្គាល់បែបនេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ ខណៈដែលយុទ្ធនាការយោធារបស់អាមេរិកប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដែលមានឈ្មោះថា «ប្រតិបត្តិការ Epic Fury» បានដំណើរការអស់រយៈពេលបីសប្តាហ៍មកហើយ ដោយស្វែងរកការបំផ្លាញសមត្ថភាពមីស៊ីល និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។
លោក និយាយថា៖«យើងមិនចង់កំណត់ពេលវេលាច្បាស់លាស់ណាមួយលើរឿងនោះទេ ប៉ុន្តែយើងកំពុងស្ថិតក្នុងផែនការ។ ចំណែកឯការបញ្ចប់សង្គ្រាម នឹងស្ថិតនៅលើជម្រើសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ ដូច្នេះ មិនទាន់មានពេលវេលាកំណត់លើរឿងនោះទេ ប៉ុន្តែយើងកំពុងដើរលើផ្លូវត្រូវហើយ»។
ដោយកត់សម្គាល់ថា អាមេរិកបានវាយប្រហារគោលដៅជាង ៧ពាន់ នៅអ៊ីរ៉ង់ និងបានបំផ្លាញ ឬលិចកប៉ាល់អ៊ីរ៉ង់ជាង ១២០ គ្រឿង លោក Hegseth បានព្រមានអំពីការវាយប្រហារយោធាជាបន្តបន្ទាប់ លើប្រទេសនៅមជ្ឈិមបូព៌ា។ លោកបានបញ្ជាក់ជាថ្មីថា ប្រតិបត្តិការដែលកំពុងបន្តនេះនឹងមិននាំទៅរកសង្គ្រាមដ៏យូរអង្វែង ដូចសង្គ្រាមអ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ ២០០០ នោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


